សន្ទុះនៃចរន្ត ពលរដ្ឋខ្មែរនៅក្រៅប្រទេសគាំទ្រដំណើរទស្សនកិច្ចសម្តេច ហ៊ុន ម៉ាណែត ទៅកាន់អាមេរិកនាពេលខាងមុខ ច្រើនបំផុត !

ចែករំលែក៖

ភ្នំពេញ៖ សន្ទុះនៃចរន្ត គោរព ស្រឡាញ់ របស់ពលរដ្ឋខ្មែរកំពុងរស់នៅ ប្រទេសកាណាដា និងសហរដ្ឋអាមេរិក បន្តចេញសារប្រកាស​គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលនឹងអញ្ជើញទៅកាន់ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។

តាមរយៈសារជាវីដេអូ បានបង្ហោះព្រោងព្រាត បង្ហាញពីទឹកចិត្ត គោរព ស្រឡាញ់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដ៏លើសលប់ ស្របពេលដែលកម្ពុជា ជាប្រទេសប្រកាសភ្ជាប់លទ្ធិប្រជាធិបតេយ្យ ។ 

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីក្រុង ម៉ុងរ៉េអាល់ (Montreal) ខេត្ត (ឃីប៊ីក) Quebec ប្រទេសកាណាដា ប្រកាសគាំទ្រដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណា​ចក្រកម្ពុជា ​ដែលនឹងដឹកនាំប្រតិភូកម្ពុជា​អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូល​អង្គការសហប្រជាជាតិ លើកទី ៧៨ នៅក្នុងទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។

ប្រជាពរដ្ឋប្រកាសស្វគមន៍ ​និងទៅចូលរួមគាំទ្រចំពោះដំណើរទស្សនកចិ្ចរបស់​សម្ដេចធិបតី​ នាយករដ្ឋមន្រ្ដី​ដោយផ្ទាល់នៅសហរដ្ឋអាមេរិក នៅពេលសម្ដេចអញ្ជើញមកដល់ផងដែរ។

ចំណែកប្រជាពលដ្ឋកំពុងរស់នៅរដ្ឋមីនីសូតា ​និងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ក៏បានប្រកាស​គាំទ្រ និងអបអរសាទរចំពោះ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល​អង្គការ​សហប្រជាជាតិនៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។ ពលរដ្ឋខ្មែររស់នៅអាមេរិក ក៏បានថ្លែងអបអរសាទរចំពោះសម្ដេចធិបតី ក្នុងការការឡើង​កាន់តំណែង​ជានាយករដ្ឋមន្រ្ដីរបស់ប្រទេសកម្ពុជា​សម្រាប់អាណត្តិទី៧នេះផងដែរ។

សូមជម្រាបថា សម្ដេចធិបតី បានប្រកាសថា សម្ដេច​នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់របស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រជាជាតិ លើកទី៧៨ នៅក្នុងទីក្រុង ញ៉ូវយក សហរដ្ឋ​អាមេរិក នាចុងខែកញ្ញាខាងមុខនេះ ខណៈនៅថ្ងៃទី១៤ ខែកញ្ញានេះ ​។ ជាមួយ​គ្នានោះដែរ សម្ដេចធិបតី​ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួមពិព័រណ៍​ពាណិជ្ជកម្មនៅចិន។

សូមបញ្ជាក់ថា : ប្រជាពលរដ្ឋនៅក្រៅប្រទេស បាននឹងកំពុងរង់ចាំក្នុងដំណើរអញ្ជើញរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ពួកគាត់ត្រៀមទទួល ចូលរួម ដើម្បីស្ដាប់អនុសាសន៍ របស់នាយករដ្ឋមន្ត្រី ហើយក៏បង្ហាញថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស សាមគ្គីគ្នាបានល្អ ស្រឡាញ់ថ្នាក់ដឹកនាំប្រទេសជាតិ សប្បាយចិត្តនូវសមិទ្ធផល ការអភិវឌ្ឍន៍ រីកចម្រើន របស់កម្ពុជា យ៉ាងលឿនបំផុត ៕ 

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print