ភ្នំពេញ៖ សន្ទុះនៃចរន្ត គោរព ស្រឡាញ់ របស់ពលរដ្ឋខ្មែរកំពុងរស់នៅ ប្រទេសកាណាដា និងសហរដ្ឋអាមេរិក បន្តចេញសារប្រកាសគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញទៅកាន់ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។
តាមរយៈសារជាវីដេអូ បានបង្ហោះព្រោងព្រាត បង្ហាញពីទឹកចិត្ត គោរព ស្រឡាញ់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដ៏លើសលប់ ស្របពេលដែលកម្ពុជា ជាប្រទេសប្រកាសភ្ជាប់លទ្ធិប្រជាធិបតេយ្យ ។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីក្រុង ម៉ុងរ៉េអាល់ (Montreal) ខេត្ត (ឃីប៊ីក) Quebec ប្រទេសកាណាដា ប្រកាសគាំទ្រដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ លើកទី ៧៨ នៅក្នុងទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។
ប្រជាពរដ្ឋប្រកាសស្វគមន៍ និងទៅចូលរួមគាំទ្រចំពោះដំណើរទស្សនកចិ្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីដោយផ្ទាល់នៅសហរដ្ឋអាមេរិក នៅពេលសម្ដេចអញ្ជើញមកដល់ផងដែរ។
ចំណែកប្រជាពលដ្ឋកំពុងរស់នៅរដ្ឋមីនីសូតា និងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ក៏បានប្រកាសគាំទ្រ និងអបអរសាទរចំពោះ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។ ពលរដ្ឋខ្មែររស់នៅអាមេរិក ក៏បានថ្លែងអបអរសាទរចំពោះសម្ដេចធិបតី ក្នុងការការឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដីរបស់ប្រទេសកម្ពុជាសម្រាប់អាណត្តិទី៧នេះផងដែរ។
សូមជម្រាបថា សម្ដេចធិបតី បានប្រកាសថា សម្ដេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រជាជាតិ លើកទី៧៨ នៅក្នុងទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ ខណៈនៅថ្ងៃទី១៤ ខែកញ្ញានេះ ។ ជាមួយគ្នានោះដែរ សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មនៅចិន។
សូមបញ្ជាក់ថា : ប្រជាពលរដ្ឋនៅក្រៅប្រទេស បាននឹងកំពុងរង់ចាំក្នុងដំណើរអញ្ជើញរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ពួកគាត់ត្រៀមទទួល ចូលរួម ដើម្បីស្ដាប់អនុសាសន៍ របស់នាយករដ្ឋមន្ត្រី ហើយក៏បង្ហាញថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស សាមគ្គីគ្នាបានល្អ ស្រឡាញ់ថ្នាក់ដឹកនាំប្រទេសជាតិ សប្បាយចិត្តនូវសមិទ្ធផល ការអភិវឌ្ឍន៍ រីកចម្រើន របស់កម្ពុជា យ៉ាងលឿនបំផុត ៕
ដោយ : សហការី