ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆេះឡចំហុយឈើមួយកន្លែងនៅស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង÷ ឡចំហុយឈើមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ានសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់

នៅវេលាម៉ោង ២៣និង២១នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលមិនមានមនុស្សចាំនៅ។

លោក វរសេនីយ៍ត្រី សុីម ពីទូ នាយប៉ុស្តិ៍នគររដ្ឋបាលឈើទាល បានអោយដឹងថា ឡចំហុយឈើដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានម្ចាស់ឈ្មោះ គឹម អៀង ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយខូចខាតរួមមាន:-រោងសង់អំពីឈេីប្រក់ស័ង្កសីចំនួន ០១ខ្នង -ឈេីស្វាយប្រហែល ១០គីប -ម៉ូទ័រផលិតធ្យូងអនាម័យចំនួន ០៤គ្រឿង។

...

ជាមួយគ្រោះអគ្គីភ័យខាងលើនេះដែរសមត្ថកិច្ចបានប្រេីប្រាស់ឡានទឹកចំនួន០៤គ្រឿងដើម្បីចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយបន្ទាប់មកបើតាមការសន្និដ្ឋានរបស់ម្ចាស់ឡបានបញ្ជាក់ថាករណីនេះគឺអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print