ផ្ទះ១ខ្នងត្រូវអគ្គីភ័យឆាបឆេះខូចខាតសរុបជាទឹកប្រាក់អស់ប្រហែល១០០០០ដុល្លារ!

ចែករំលែក៖

ខេត្តបាត់ដំបង÷ អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នង នៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ០៥ x ០៧ម៉ែត្រ រួមជាមួយសម្ភារៈខូចខាតរួមមាន -គ្រែឈើប្រអប់ចំនួន ០១គ្រឿង -សាឡុង០១ឈុត -ទូឈើចំនួន០៥ -ម៉ាសុីនត្រជាក់ចំនួន០២ -លុយសុទ្ធចំនួន ៣០០០ដុល្លារ ដែលសរុបការខាតបង់ទទាំងអស់ប្រហែល ១០០០០ដុល្លារ ដែលមានម្ចាស់ឈ្មោះ ទាវ ប៊ុនថាន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង  ។

...

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិ័យចំនូន០១គ្រឿងដោយប្រេីប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print