លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម :

១- ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា = មិនធ្វើតម្រូវចិត្តរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ?
២- បើចាប់ខ្លួនថាមិនយុត្តិធម៌ = បើចាប់ខ្លួនពេលថ្ងៃទើបយុត្តិធម៌ឬ?
៣- ភ្លើងទៀនមិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតមែន = តែគ្រប់បុគ្គលដែលល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងអស់ មិនចំពោះតែសកម្មជនភ្លើងទៀនទេ?
៤- ខ្លួនឯងប្រព្រឹត្តល្មើសច្បាប់ហើយត្រូវសមត្ថកិច្ចថៃចាប់ខ្លួន = បែរជាមកបន្ទោសសមត្ថកិច្ចខ្មែរទៅវិញម៉េចត្រូវ?
៥- ការទិញដីដើម្បីកាយដីបិទផ្លូវដើររបស់ប្រជាជន = តើទិញពីអ្នកណាហើយហេតុម៉េចបានជាមានសិទ្ធទិញនិងមានសិទ្ធិលក់បាន?
៦- មិនយកនរណាវាយតម្លៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មី = បែរជាទៅយកអាខ្មៅមកវាយតម្លៃមុនដែលគេធ្វើ តើតម្លៃស្អីត្រូវបើមិនទាន់បានធ្វើផង?
៧- ប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ទ្រទ្រង់ជីវភាព = មិនមែនសម្រាប់សងបំណុលធនាគារទេ?
៨- ទោះបីតម្លើងប្រាក់ឈ្នួលប៉ុន្មានក៏នៅតែពិបាកក្នុងជីវភាពដែរ បើនៅតែចាយវាយមិនគិតនោះ = និងត្រូវសងបំណុលធនាគារដែរបើនៅតែខ្ចីធនាគារ?
៩- នៅពេលយប់ត្រូវដើរតាមចិញ្ចើមថ្នល់ = ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
១០- ការជំពាក់បំណុលធនាគារមិនមែនមានតែនៅកម្ពុជាទេ = នៅប្រទេសមហាអំណាចប្រជាជនជំពាក់បំណុលល្វីងមុខហើយ រៀងរាល់ខែកាត់ខែឲ្យគេមិនស្វាង? ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print