លោក ជា ច័ន្ទបរិបូរណ៌ ៖ យុវជនខ្មែរ ស្គាល់ទេថា អ្វីជា RCEP?

ចែករំលែក៖

ភ្នំពេញ : យុវជនខ្មែរ ស្គាល់ទេថា អ្វីជា RCEP?

ហៅកាត់ជាភាសាអង់គ្លេសថា Regional Comprehensive Economic Partnership: RCEP ។ នេះជាការលើកឡើងរបស់ លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការ បានបន្តថា : RCEP បង្កើតឡើងដើម្បីឱ្យមានភាពងាយស្រួល និងមានភាពទូលំទូលាយ ក្នុង ធ្វើការនាំចេញផលិតផល ទំនិញ និងសេវាកម្មរបស់ប្រទេស ជាសមាជិកទៅកាន់តំបន់ផ្សេងទៀត។ ប្រទេសជាសមាជិករបស់អាសិបរួមមានប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្ត្រាលី។

លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន បញ្ជាក់ថា : «កិច្ចព្រមព្រៀងអសិប RCEP នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយបន្ទាប់ពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក (World Trade Agreement: WTA)» និងមានវិសាលភាពពាណិជ្ជកម្មធំបំផុតក្នុងតំបន់អាស៊ាន។ សម្រាប់កម្ពុជាកិច្ចព្រមព្រៀងនេះ មានសក្តានុពលក្លាយទៅជាប្រភពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត»។

«អសិប-RCEP» ក៏ជាកាតាលីករមួយផងដែរ ក្នុងការចូលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជននៅកម្ពុជា និងក្នុងតំបន់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print