ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូហេីយត្រូវបានរថយន្តម៉ាកMG បេីកបុកពេញទំហឹងកាលពីវេលាម៉ោង០៣និង៥០នាទីឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ចំណុចតាមបណ្តោយផ្លូវ ជាតិលេខ៤ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ សពឈ្មោះ អែម មករា ភេទប្រុសអាយុ៣១ឆ្នាំមុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ន ខេត្តកំពតជិះ ម៉ូតូម៉ាក សង់ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1IN1843 ។
រថយន្ត បង្កម៉ាកMGពណ៌សពាក់ស្លាកលេខ កម្ពុជា CH SOKNY អ្នកបេីកបរ គេចខ្លួន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ កន្លែងកើតហេតុខាងលើបានឱ្យដឹងថានៅមុនពេលកេីតហេតុ រថយន្ត បង្កម៉ាកMGពណ៌ស បេីកបរក្នុងទិសដៅពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសគ្នាជាមួយម៉ូតូ ក្នុង ល្បឿនលឿន ពេល មកដល់ កន្លែងកើតហេតុខាងលើបាន រ៉េ ចង្កូតទៅបុក ម៉ូតូ ចំពីមុខបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់តែម្ដង ក្រោយពេលកេីតហេតុ តៃកុងរថយន្តចុះគេចខ្លួនទៅបាត់។
បច្ចុប្បន្នម៉ូតូនិងរថយន្ត ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសពប្រគល់ទៅអោយក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ