ក្រសួងទេសចរណ៍ ៖ ភ្ញៀវអឺរ៉ុប គេថា កម្ពុជាជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ : ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះ នៅលើផេកផ្លូវការ ដោយបញ្ជាក់ថា : ភ្ញៀវអឺរ៉ុបនិយាយអំពីទេសចរណ៍នៅកម្ពុជា និង នៅក្នុងcmtរាប់សិបសុទ្ធតែវិជ្ជមាន ដែលនិយាយថា ពួកគេគម្រោងមកថៃ និង វៀតណាម តែឆ្លៀតចូលលេងកម្ពុជា បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង ខុសពីការគិត ហេីយគេថា បេីមកលេងអាស៊ីអាគ្នេយ៍ ហេីយមិនបានមកលេងកម្ពុជា គឺអត់ន័យតែម្តង។ មតិរាប់រយcmtបញ្ចេញមកគឺដូចគ្នា គេថា ឋានសួគ៌លាក់ខ្លួន គ្មានអ្នកដឹង។ នៅក្នុងcmt ពួកគេគ្រប់គ្នាបានបញ្ចេញមតិថា អ្នកមានគម្រោងមកអាស៊ីអាគ្នេយ៍ ដាច់ខាតគួរតែចូលមកលេងកម្ពុជា ។

ក្រសួងទេសចរណ៍បានលើកឡើងថា : គេថា កម្ពុជាជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ (True Smile) ហេីយអ្នកខ្លះថា ពួកគេនឹងមកម្តងទៀត។ ហេីយអួតថា កម្ពុជាជាប្រទេសដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថា មកលេងឱ្យហេីយទៅ ព្រោះមិនទាន់មានភ្ញៀវស្គាល់បុកទៅច្រេីន ហេីយនិយាយថា កម្ពុជាគួរតែទៅលេងដាច់ខាត ប្រសិនមានគម្រោងទៅអាសុីអាគ្នេហ៍។

គ្មានភ្ញៀវអឺរ៉ុបណាម្នាក់ និយាយអាក្រក់នោះទេ។ គ្រាន់តែគេថា មិនដែលលឺពីកម្ពុជានោះទេ តែមកលេងដោយចៃដន្យ ក៏បាក់ចិត្តតែម្តង ។ មានប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លាមើលឃើញបាត និង ទឹកសមុទ្រកម្ពុជាងូតហើយមិនរមាស់ខ្លួននោះទេ ហើយពិសេសអាហារឆ្ងាញ់ និង សិទ្ធិសេរីភាពរបស់ភ្ញៀវទេសចរណ៍ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print