អាជ្ញាធរខណ្ឌមានជ័យ ចុះរដ្ឋបាលប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាច្រើននាក់​ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​ នាថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២៣នេះ​ បានចុះរដ្ឋបាលក្នុងមូលដ្ឋាននៃតំបន់មិនរាបរយ​ ដោយប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយទឹកស្អុយ  ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យ១  ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ ក្នុងប្រត្តិបត្តិការណ៍ខាងលើនេះ​ កម្លាំងគណៈបញ្ចាការឯកភាពបានរុះរើខ្ទមមួយកន្លែងដោយមានក្រុមជនសង្ស័យជាច្រេីនបានប្រមូលផ្តុំគ្នាសង្ងំលាក់ខ្លូនចែកចាយនិងប្រើប្រាស់គ្រឿងញៀន​ ទេីបអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់​ខាងលេី ដែលពាក់ព័ន្ធករណីចែកចាយ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។
​ បច្ចុប្បន្ននេះ​ ជនសង្ស័យប្រុសស្រីជាច្រេីននាក់នោះ​ កំពុងតែឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីសាកសួរ​ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី​ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print