ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នាថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២៣នេះ បានចុះរដ្ឋបាលក្នុងមូលដ្ឋាននៃតំបន់មិនរាបរយ ដោយប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយទឹកស្អុយ ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រត្តិបត្តិការណ៍ខាងលើនេះ កម្លាំងគណៈបញ្ចាការឯកភាពបានរុះរើខ្ទមមួយកន្លែងដោយមានក្រុមជនសង្ស័យជាច្រេីនបានប្រមូលផ្តុំគ្នាសង្ងំលាក់ខ្លូនចែកចាយនិងប្រើប្រាស់គ្រឿងញៀន ទេីបអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ខាងលេី ដែលពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។
បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រីជាច្រេីននាក់នោះ កំពុងតែឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ