ទស្សនល្ងីល្ងើៈ មេរៀនថ្មី លោកផ្កាយ៣ អស់ព្រលឹងដកព្រលឹតដោយសារលោកស័ក្តិ១

ចែករំលែក៖

រឿងវាក្តៅ ដូចគេថា ពងមាន់ជល់នឹងថ្ម កុំថាពងមាន់អន់ យ៉ាងហោចបើមិនរឹងដូចថ្ម ពេលពងមាន់បែកលែងអីប្រឡាក់ថ្ម ។ វាមិនខុសពាក្យមួយទៀតពោលថាទឹកមួយតំណក់ ស្រក់យូរទៅ លែងអីនឹងសឹកថ្ម ? យ៉ាងណាមិញ ដូចពេលថ្មីៗនេះរឿងរ៉ាវល្បីរន្ទឺកើតឡើងក្នុងជម្លោះចរាចរណ៍រវាងក្តឹបប៉ូលិសពាក់ស័ក្តិ១ និងនាយប៉ូលិសស័ក្តិខ្ពស់ដល់មេឃ(ផ្កាយ៣) ដែលខ្លះ គិតថាមិនគួរឲ្យកើតមាននោះ ប៊ិះធ្វើឲ្យលោកស័ក្តិខ្ពស់ជ្រុះផ្កាយ៦ពីស្មាម្ខាង៣ និងធ្វើឲ្យគាត់អស់ព្រលឹងដកព្រលឹត ព្រោះតែយកអំណាចខ្ពស់ពីមេឃ មកញិចអ្នកមានអំណាចទាបជ្រកក្រោមអាចម៍ជន្លេនដូចញិចចៃ ហើយត្រូវប្រមុខរាជរដ្ឋាភិបាលដកតួនាទី ។

...

អារឿងយកអំណាចពីលើមេឃមកជាន់ឈ្លីសង្កត់សង្កិនថ្នាក់ទាបនេះ តាមនាយជាលដឹង វាមិនមែនទើបតែកើតមានលើលោកផ្កាយ៣ម្នាក់នឹងទេ គឺវានៅមានច្រើនទៀតដែលអស់ លោកខ្លះយកអំណាចខ្ពស់ទៅគំរាមកំហែងរឿងដីធ្លី រំលោភបំពានច្បាប់មិនញញើត និងខ្លះ ទៀតដឹងថាខ្លួនឯងខុសទៅហើយនៅតែបំពាន នៅតែធ្វើបាបរាស្រ្តតូចតាចឲ្យគ្នាចុះចាញ់ទាំង អយុត្តិធម៌ ។

និយាយបែបនេះមិនមែននាយជាលដាក់កំហុសទៅអស់លោកធំៗដែល មានអំណាច មានបុណ្យស័ក្តិខ្ពស់ មានយសថ្លៃ មានវិន័យល្អទាំងអស់នោះទេ គឺចង់និយាយសំដៅបុគ្គលមួយចំនួនប៉ុណ្ណោះដែលពួកគាត់និយមយកអំណាចជាធំ និងយកច្បាប់មកទ្រាប់អង្គុយ ។

មេរៀន លោកផ្កាយ៣អស់ព្រលឹងដកព្រលឹត ដោយសារលោកស័ក្តិ១លេងមួយក្បាច់នេះគឺជាសារមួយសម្រាប់បុគ្គលមួយចំនួនដែលនិយមយកអំណាចជាធំ និងយកច្បាប់មកទ្រាប់អង្គុយនោះគួរយកទៅពិចារណាហើយ ។ បើអស់លោកមិនជឿនាយជាលទេ នៅបន្ត សកម្មភាពទៀតទៅ តែកុំភ្លេចថាសង្គមនេះជាសង្គមប្រជាធិបតេយ្យ ជាសម័យកុំព្យូទ័រ សម័យ ព័ត៌មានហ្វេសប៊ុក និងគួបផ្សំប្រមុខរាជរដ្ឋាភិបាលឆ្លាតវៃទៀតនោះ ពិតជាមិនអាចឲ្យអស់ លោកប្រព្រឹត្តអ្វីតាមចិត្តបានដូចមុននោះទេ ។ បើមិនជឿសូមសាកមើល! បើមិនទទួលលទ្ធផលដូចលោកផ្កាយ ៣ ម្នាក់នឹងទេ ហ៊ានភ្នាល់? យ៉ាងម៉េចម៉ា កុំឲ្យដូចគេថា ពងមាន់មិនអាចជល់នឹងថ្ម តែត្រូវដឹងថា បំណាច់បានជល់ថ្មទៅហើយយ៉ាងហោចពងមាន់ធ្វើឲ្យថ្មប្រឡាក់ស្អុយខ្លះដែរ ៕

1111

ដោយ៖ នាយជាល

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print