រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Theres May និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Michael Gove បានប្រកាសថានឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស។
គួរបញ្ចាក់ផងដែរថា នៅក្នុងការបោះឆ្នោតប្រជាមតិកន្លងមក លោកស្រី Theres May បានគាំទ្រយ៉ាងខ្លាំង ដល់ការចាកចេញពីអឺរ៉ុប ចំណែកលោក Michael Gove ក៏បានគាំទ្រដល់ការចាកចេញនោះផងដែរ។
នៅក្នុងការប្រកាសរបស់ខ្លួន បេក្ខភាពទាំងពីរូបមកពីគណបក្សប្រឆាំងបានលើកឡើងថា គោលដៅឆ្ពោះទៅរកប្រទេសអង់គ្លេសសាមគ្គី និងផ្លាស់ប្តូរក្រោយ Brexit ដែលធ្វើឲ្យអង់គ្លេសគគ្រឹកនោះ។
លោកស្រី Theres May កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកគណបក្សប្រឆាំងក៏ដូចជាពលរដ្ឋអង់គ្លេសដែលគាំទ្រឲ្យចាកចេញពីសហគមន៍អឺរ៉ុប។ ប្រសិនបើលោកស្រី Theres May ក្លាយជានាយករដ្ឋមន្ត្រីនោះនឹងក្លាយជានាយករដ្ឋមន្ត្រីទី២ហើយរបស់អង់គ្លេសដែលជាស្ត្រីបន្ទាប់ពីលោកស្រី Magaret Thatcher។
ការបោះឆ្នោតនាយករដ្ឋមន្ត្រីអង់គ្លេសនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខ។ នាយករដ្ឋមន្ត្រីអង់គ្លេសនាពេលអនាគត់នឹងត្រូវប្រឈមនៅបញ្ហាជាច្រើនដោយសាតែអង់គ្លេសត្រូវតែរៀបចំខ្លួនជាថ្មីក្រោយការចាកចេញពីអឺរ៉ុប៕
ប្រែសម្រួល៖ សាធី