ខ្សឹបដាក់ត្រចៀក៖ មាស ប៊ុនធឿន នគរបាល សេដ្ឋកិច្ចជំរិតយកប្រាក់ពីអ្នក នេសាទបាន១.០០០ដុល្លារស្រួលៗ

ចែករំលែក៖

លោក មាស ប៊ុនធឿន នាយផ្នែកការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានរឿងអាស្រូវពុករលួយទាក់ទងទៅនឹងការជំរិតយកលុយពីអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ ។ ប្រជាពលរដ្ឋក្នុងភូមិក្បាល ដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងដែលមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់បានបញ្ជាក់យ៉ាងច្បាស់ពីរឿងលោក មាស ប៊ុនធឿន ជំរិតយកលុយពីពួកគាត់ ១.០០០ដុល្លារជាថ្នូរនឹងការមិនរឹបអូសឧបករណ៍នេសាទខុសច្បាប់ ។

...

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា លោក មាស ប៊ុនធឿន នាយផ្នែក ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៦កន្លងទៅបានធ្វើសកម្មភាពជំរិតយកលុយពីប្រជានេសាទ១.០០០ដុល្លារ នៅត្រង់ចំណុចចុងព្រែកតាពិច ស្ថិតក្នុងតំបន់ក្រចាប់ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ ។

ប្រភពឲ្យដឹងទៀតថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៣នាក់ប្រដាប់ដោយ កាំភ្លើង២ដើមបានគំរាមកំហែងលើប្រជានេសាទដាក់របាំងលបនៅចំណុចខាងលើ ហើយជំរិតទារលុយ១.០០០ដុល្លារ ។ អ្នកដែលទទួលរងនូវការជំរិតយកលុយនោះ ទី១-ឈ្មោះ សុខ ម៉ា និងទី២-ឈ្មោះ គី ធ្វើឲ្យពួកគាត់ភ័យស្លន់ស្លោនិងស្វះស្វែងខ្ចីបុលចងការលុយគេ១.០០០ដុល្លារ ដើម្បីយកទៅឲ្យមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំង៣នាក់នោះ ៕

13576917_1726779387588752_8580177301937199529_o

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print