សម្លាប់មនុស្ស១៤នាក់ដោយសារធ្លាក់យន្តហោះនៅក្នុងប្រទេសប្រេស៊ីល

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមមន្ត្រីនៅក្នុងប្រទេសប្រេស៊ីលបាននិយាយថា មនុស្ស១៤នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយគ្រឿងនៅឯរដ្ឋ Amazon ស្ថិតនៅភាគខាងជើងនៃប្រទេសប្រេសុីល។

បើតាមក្រុមមន្ត្រីប្រេស៊ីល ហេតុការណ៍ធ្លាក់យន្ដហោះដឹកភ្ញៀវទេសចរខាងលើបានកើតឡើងនៅខេត្ត បាសេឡូស (Barcelos) ស្ថិតនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីរដ្ឋធានីម៉ាណូស (Manaus) នៃរដ្ឋ Amazon។ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលក៏បានរាយការណ៍ដែរថា យន្ដហោះដែល ធ្លាក់កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា (ម៉ោងក្នុងតំបន់)នោះ គឺជាប្រភេទយន្ដហោះខ្នាតតូច Embraer PT-SOG ដឹកអ្នកដំណើរជាភ្ញៀវទេសចរ ១២នាក់ និងក្រុមការងារនៅលើយន្ដហោះចំនួន២នាក់។
ក៏ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់លម្អិតពីសញ្ជាតិរបស់ជនរងគ្រោះនៅលើយន្ដហោះដែលធ្លាក់ទាំង១៤នាក់នោះទេ ហើយក៏មិនទាន់មានការកំណត់ពីមូលហេតុដែលបណ្ដាលឱ្យយន្ដហោះនេះធ្លាក់នោះដែរ ខណៈមានសេចក្ដីរាយការណ៍ថា យន្ដហោះនេះបានព្យាយាមចុះចតនៅក្នុងខេត្ត បាសេឡូស អំឡុងមានភ្លៀងធ្លាក់ខ្លាំង៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print