ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់តាមរយៈបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖ ទឹកចិត្តឪពុក !
សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា កាលមុនពេលឪពុករបស់ខ្ញុំមរណភាពទៅ គាត់តែងតែរង់ចាំខ្ញុំពេលខ្ញុំចេញទៅក្រៅប្រទេសម្តងៗ។ ពេលខ្លះគាត់មិនសម្រាកទេ រហូតដល់ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញទើបគាត់ឈប់បារម្ភ។ បើទោះជាគាត់ដឹងថា ខ្ញុំជាអ្នកដឹកនាំរដ្ឋដែលមានអំណាច តែគាត់នៅព្រួយបារម្ភពីសុខទុក្ខយើងជាកូន។
សម្ដេចតេជោ បានថ្លែងបន្តថា រឿងដដែលបានកើតចំពោះខ្ញុំម្តង បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន។
បន្ថែមពីនេះ សម្ដេចតេជោ សង្កត់ធ្ងន់ថា ខ្ញុំស្រឡាញ់កូននិងចៅដូចៗគ្នា ខ្ញុំតែងតែព្រួយបារម្ភនៅពេលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ៕
Father’s heart !
Before my father passed, he was always waiting for me when I had mission abroad. Sometimes he did not rest until I got home; only then did he stop worrying. Even though he knew I was a powerful leader of the state, he was still worried about our well-being as children. The same thing happened to me now. Though I know my son is holding top power and has any means of transportation, yet I am still concerned about my son’s safety.
I love children and grandchildren alike. I am always worried every time they travel abroad.