សម្ដេច​តេជោ​ ហ៊ុន​ សែន​ អបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ នៅល្ងាចថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានបញ្ជាក់ថា​ ក្នុងនាមខ្ញុំប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក​ នៅវេលាម៉ោង​១២៖២៨នាទី​ នៅទីក្រុងរីយ៉ាដ​ ត្រូវនឹងម៉ោង១៖២៨នាទី​ នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេច​តេជោ​ បានគូសបញ្ជាក់ថា៖​ ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលេីការងារនេះ​ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ​ មាតុភូមិ។

រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។

On behalf of the president of the Cambodian People’s Party, I would like to express my sincerest congratulations on the occasion of Cambodia’s Koh Ker Temple Region listed as UNESCO’s World Heritage at the 45th session of the UNESCO World Heritage Committee in Riyadh, Saudi Arabia on 12:28 pm (Riyadh time) which is 1:28 pm in Phnom Penh on 17 September 2023. 

I would like to thank the Royal Government, all relevant ministries and institutions for supporting this work to achieve great results for the motherland.

Koh Ker temple resort was the former capital of Cambodia during the reign of King Jayavarman IV during the 10th century AD in 928 until 941 AD.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print