ទៅឃ្វាលក្របីត្រូវរន្ទះបាញ់ស្លាប់នៅកណ្តាលវាលស្រែ នៅស្រុកបរិបូរណ៍

ចែករំលែក៖

កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែ ខណៈដែលមេឃកំពុងភ្លៀងខ្លាំង ត្រូវរន្ទះបាញ់ចំស្លាប់ ក្នុងពេលទៅឃ្វាលក្របី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃ​អាទិត្យ​ ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៣ នៅចំណុចដេកត្នោត ភូមិមេលំ   ឃុំមេលំ   ស្រុកបរិបូរណ៏  ខេត្តកំពង់ឆ្នាំង។

  សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះនេះមានឈ្មោះ  យ៉ាន  កញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ រៀននៅសាលាបឋមសិក្សាមេលំ  ឪពុក ឈ្មោះ តូច  ជា និង ម្ដាយឈ្មោះ វ៉ាន  មុំ 

  សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើ ដោយសារថ្ងៃនេះជាថ្ងៃសម្រាកពីរៀន ក៍បានទៅជួយមើលក្របីនៅវាល ខណៈដែភ្លៀងខ្លាំងខ្លួនបានដេញក្របី រកកន្លែងជ្រកតែជាអកុសលពេលដែលកំពុងដេញក្របីនោះ ក៍ត្រូវរន្ទះបាញ់ស្លាប់តែម្តង ។ 

  សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពក្មេងប្រុសរងគ្រោះរួចមកបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះធម្មជាតិ រន្ទះបាញ់ប្រាកដមែន និង ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បិធ្វើបុណ្យតាមប្រពៃណី ។ដោយ​: ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print