កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែ ខណៈដែលមេឃកំពុងភ្លៀងខ្លាំង ត្រូវរន្ទះបាញ់ចំស្លាប់ ក្នុងពេលទៅឃ្វាលក្របី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចដេកត្នោត ភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះនេះមានឈ្មោះ យ៉ាន កញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ រៀននៅសាលាបឋមសិក្សាមេលំ ឪពុក ឈ្មោះ តូច ជា និង ម្ដាយឈ្មោះ វ៉ាន មុំ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើ ដោយសារថ្ងៃនេះជាថ្ងៃសម្រាកពីរៀន ក៍បានទៅជួយមើលក្របីនៅវាល ខណៈដែភ្លៀងខ្លាំងខ្លួនបានដេញក្របី រកកន្លែងជ្រកតែជាអកុសលពេលដែលកំពុងដេញក្របីនោះ ក៍ត្រូវរន្ទះបាញ់ស្លាប់តែម្តង ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពក្មេងប្រុសរងគ្រោះរួចមកបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះធម្មជាតិ រន្ទះបាញ់ប្រាកដមែន និង ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បិធ្វើបុណ្យតាមប្រពៃណី ។ដោយ: ចន្ថា