ពោធិ៍សាត់៖ រថយន្ដធន់ធំប្រភេទកែឆ្នៃដឹកទំនិញ បើកធ្លាក់ទឹកស្រែសំណាង ល្អគ្មានមនុស្សរងរបួសធ្ងន់ ។ ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ដខាងលើធ្វើដំណើរក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ គេឃើញបើកជែងជាមួយរថយន្ដ ធន់ធំពីរទៅបីគ្រឿងទៀត គ្រានោះក៏ជ្រុលចង្កូតធ្លាក់ចូលទឹកស្រែតែម្ដង ប៉ុន្ដែពុំមានមនុស្សរងរបួសធ្ងន់ធ្ងរទេ គ្រាន់តែរងរបួសពកក្បាលបន្ដិចបន្ដួច ហើយក៏គ្មានខូចខាតទំនិញអីដែរ។
ប្រភពបន្ដទៀតថា រថយន្ដខាងលើត្រូវបានគេស្គាល់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ បាត់ដំបង 3A-0218 ប្រភពបញ្ជាក់ទៀតថា ករណីខាងលើមិនត្រូវបានគេបញ្ជាក់ពីអត្ដសញ្ញាណអ្នកបើកបរ ឬអ្នករួមដំណើរខាង លើនោះឡើយ ៕ប៉ឹម ពិន