ទើប​មក​ភ្នំពេញ​បាន​៤​ថ្ងៃ​ ចាញ់ល្បិច​ព្រាននារី​ក្រុង​តា​ខ្មៅ​ល្បួង​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ នារី​មក​ពី​ខេត្តក្រចេះ​ម្នាក់​ ទើបតែ​មក​ស្នាក់​នៅ​ភ្នំពេញ​បាន​រយៈពេល​៤​ថ្ងៃ​ បាន​ចាញ់ល្បិច​ព្រាននារី​នៅ​ក្រុង​តា​ខ្មៅ​អស់​ខ្លួន​ អស់​ប្រាណ​ដោយសារ​តែ​ព្រាននារី​ម្នាក់​នេះ​ល្បួង​នាង​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ឌុ​ប​ដើរ​លេង​ ហើយ​ហួស​ចូល​បន្ទប់​ផ្ទះសំណាក់​ទាំង​កណ្តាល​ថ្ងៃ​តែ​ម្តង​ ។​

83528_IMG-20150729-WA0074

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ បន្ទប់​លេខ​៣៨​ ផ្ទះសំណាក់​២២២​ ភូមិ​-​សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ។​ ទោះបី​យ៉ាងណា​ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ បន្ទាប់​ពី​មានការ​ប្តឹងផ្តល់​ពី​នារី​រង​គ្រោះ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​ ឈ្មោះ​ ថុ​ល​ ចាប​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​លេខ​១​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ទីលំនៅ​អចិន្ត្រៃយ៍​ ភូមិ​ព្រៃ​ចម្ការ​ជើង​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ ។​

​ប្រភព​បាន​បន្ត​ថា​ នៅ​ថ្ងៃ​កើតហេតុ​ ម៉ោង​ប្រហែល​៨​ព្រឹក​ ជន​រង​គ្រោះ​បាន​ដើរ​ចេញ​មក​ក្រៅ​ផ្ទះ​ជួល​ គោលបំណង​ចង់​ដើរ​លេង​នៅ​ជិតៗ​ផ្ទះ​ជួល​ (​ជន​រង​គ្រោះ​ មក​ក្រុង​តា​ខ្មៅ​បាន​៤​ថ្ងៃ​តាម​រយៈ​ប្អូនថ្លៃ​ ដើម្បី​ធ្វើការ​រោងចក្រ​KL)​។​ ពេល​ដើរ​ដល់​ចំណុច​ផ្លូវ​១១៥​ កែង​ផ្លូវ​២១​ ត្រូវ​បាន​ជនល្មើស​ហៅ​ឲ្យ​ជិះ​ម៉ូតូឌុប​ តែ​ជន​រង​គ្រោះ​បាន​ឆ្លើយ​ទៅ​វិញ​ថា​ អត់​មាន​លុយ​ជិះ​ទេ​ គ្រាន់តែ​ចង់​ដើរ​ លេង​នៅ​ជិតៗ​ហ្នឹង​ ព្រោះ​ខ្លូ​ន​ទើបតែ​មក​ស្នាក់​នៅ​ទី​នេះ​លើក​ទី​១​។​ ជនសង្ស័យ​បាន​និយាយ​វិញ​ថា​ ចឹ​ង​មក​ជិះ​ជាមួយ​គេ​មក​ គេ​អត​យក​លុយ​ទេ​ ហើយ​ព្រម​ជូន​ដើរ​លេង​ឲ្យ​ស្គាល់​ក្រុង​តា​ខ្មៅ​ទៀត​។​ ជន​រង​គ្រោះ​ក៏​យល់ព្រម​ ពេល​នោះ​ជនសង្ស័យ​ បាន​ដឹក​ជន​រង​គ្រោះ​ដើរ​លេង​ អស់​រយៈពេល​ប្រហែល​ពីរ​បី​ម៉ោង​ ទើប​ដឹក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ហើយ​បាន​អូស​ដៃ​ចូល​ក្នុង​បន្ទប់​ផ្ទាល់​ដី​ បន្ទប់​លេខ​៣៨​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ដែរ​ តែ​គ្មាន​គេ​ជួយ​។​ ពេល​នៅ​ក្នុង​បន្ទប់​ជនសង្ស័យ​ បាន​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ដេក​ជាមួយ​ខ្លួន​ តែ​ជន​រង​គ្រោះ​មិន​ព្រម​ ហើយ​បាន​ប្រតាយប្រតប់​គ្នា​អស់​រយៈពេល​២​ម៉ោង​ រួច​ជន​ រង​គ្រោះ​បាន​ខាំ​ទៅ​ជនសង្ស័យ​ស្នាម​នៅ​លើ​ដើមទ្រូង​ ។​

​បន្ទាប់​មក​ជន​រង​គ្រោះ​អស់កម្លាំង​ ក៏​ត្រូវ​ជនល្មើស​ ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​តែ​ម្តង​ ៕​ ស្អាងជ័យ

101342_IMG-20150729-WA0079

kan2

148510_IMG-20150729-WA0081

...

210049_IMG-20150729-WA0082

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print