ខ្សែការពារ Kyle Walker បានចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេល២ឆ្នាំជាមួយក្លិបមេឃខៀវ Manchester City។ នេះបើយោងតាមក្លិប Premier League បានប្រកាសកាលពីចុងសប្តាហ៍មុន។
កិច្ចសន្យារបស់ខ្សែការពារស្តាំវ័យ៣៣ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ចំពេលមានពាក្យចចាមអារ៉ាមអំពីការផ្ទេរទៅកាន់ក្លិប Bayern Munich ។
កីឡាករជម្រើសជាតិអង់គ្លេសបានចូលរួមជាមួយ Man City ក្នុងឆ្នាំ២០១៧ ដោយបានបង្ហាញខ្លួនសរុបចំនួន២៦០ដង ខណៈដែលកីឡាកររូបនេះជួយក្រុមឈ្នះពានរង្វាន់ Premier League ៥ដង FA Cup ២ដង និង Champions League ។
ទោះជាយ៉ាងណាក៏ដោយអ្នកចាត់ការទូទៅលោក Pep Guardiola បាននិយាយកាលពីរដូវកាលមុនថា គាត់មិនអាចលេងក្នុងតួនាទីជាខ្នងបង្អែកក្នុងប្រព័ន្ធរបស់គាត់បានទេ ដោយជ្រើសរើស John Stones នៅខាងក្រោយគាត់។
Walker បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរីករាយក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ អនាគតរបស់ខ្ញុំគឺនៅManchester City ហើយនោះជារឿងល្អបំផុតសម្រាប់ខ្ញុំ“។
កីឡាកររូបនេះបានបន្ថែមថា “រដូវកាលដែលយើងឈ្នះពានរង្វាន់៣គឺជារដូវកាលមួយដែលខ្ញុំមិនភ្លេច ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីព្យាយាមម្តងទៀត និងឈ្នះពានរង្វាន់បន្ថែមទៀត។ ខ្ញុំមិនអាចរង់ចាំមើលថាតើប៉ុន្មានឆ្នាំខាងមុខនឹងនាំមកនូវអ្វី” ។
ការប្រកួតបន្ទាប់របស់ក្រុមមេឃខៀវ Man City នឹងត្រូវប៉ះក្រុមភ្ញៀវ Red Star Belgrade ក្នុងការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League រដូវកាលថ្មីនេះនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ ៕ (រូបភាព ៖ Reuters/CNA)