ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ១០នាក់ ។ ដូច្នេះនៅពេលលោកអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៩លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៦លើក បត់គ្រោះថ្នាក់ ២លើក មិនប្រកាន់ស្តាំ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ៤លើក និងកត្តាផ្លូវ ២លើក។
គួរជម្រាបជូនថា ក្នុងរយៈពេល ១៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨១លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៣នាក់ របួស ៣០៨នាក់ (របួសធ្ងន់ ១៥២នាក់)។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរ ដេីម្បីការពារជីវិតរបស់លោកអ្នក និងក្រុមគ្រួសារ៕ដោយ៖សហការី