ភ្នំពេញ : ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ នេះបើយោងតាម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១ -តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៣ ºC
– នៅរាជធានី និង បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។
– ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០% ។
២ -តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នៅបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។
– ផ្ទៃរងទឹកភ្លៀង rain of area 30-0%
៣ -តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ºC សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នៅបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
– ផ្ទៃរងទឹកភ្លៀង rain of area &0-50%9
– នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
ដោយ : សិលា