ក្រុមអតីតជើងឯកមេឃខៀវ Manchester City នឹង គ្មាន កីឡាករ John Stones, Jack Grealish, Mateo Kovacic និងKevin de Bruyne ដែល រង របួស ខណៈ ក្រុម Man City នឹងត្រូវ បើកកីឡដ្ឋានរបស់ខ្លួនដើម្បី ការ ពារតំណែងជើងឯកក្របខ័ណ្ឌ Champions League ទល់ នឹងក្រុម Red Star Belgrade នៅរាត្រីនេះ។
ខ្សែការពារ Stones មិន បាន លេង តាំង ពីការប្រកួតពានរង្វាន់ Community Shield ខណៈ ខ្សែ បម្រើ Grealish បាន រងរបួស មុន ពេល សម្រាក អន្តរជាតិ។ រីឯ Kovacic បានរងរបួសពេលបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិក្រូអាត ខណៈដែលDe Bruyne អវត្តមានរយៈពេលយូរដោយសាររបួសដែរ។
ក្រុម Man City បានយកឈ្នះ Inter Milan ១–០ ក្នុងទីក្រុង Istanbul ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។ លោក Pep Guardiola គ្រូបង្វឹកបាននិយាយថា “រាល់រដូវកាលយើងចាប់ផ្តើមការប្រកួតក្នុងការប្រកួតដំបូងដោយមានគោលដៅឈ្នះការប្រកួតដំបូង បន្ទាប់មកវគ្គចែកពូល បន្ទាប់មកព្យាយាមឈ្នះពានរង្វាន់ Champions League គឺគ្មានអ្វីផ្លាស់ប្តូរពីមុនមកទេ”។
លោកបន្តថា “ដូចគ្នាសម្រាប់ Red Star នៅថ្ងៃនេះ (ថ្ងៃអង្គារ) វាអាស្រ័យលើការលេងរបស់យើង និងកម្រិតរបស់យើង។ យើងរីករាយមិនគួរឱ្យជឿក្នុងការការពារមកុដនេះ ប៉ុន្តែការប្រកួតប្រជែងនេះមិនអនុញ្ញាតឱ្យអ្នកមានកំហុសទេ ប៉ុន្តែជានិច្ចកាលយើងខ្លាំងនៅផ្ទះ៩ពិន្ទុលើ៩ពិន្ទុ។ នៅពេលដែលវាកើតឡើងអ្នកអាចឈ្នះបានតែមួយប្រកួតនៅឆ្ងាយ ហើយអ្នកបានជម្រុះ ថ្ងៃនេះគឺជាជំហានដំបូង” ។
ក្រុម Red Star បានឈ្នះពាន Serbian ដែលជាលីកកំពូលរបស់ស៊ែប៊ីកាលពីរដូវកាលមុនដោយមិនចាញ់មួយប្រកួត ប៉ុន្តែពួកគេបានផ្លាស់ប្តូរអ្នកចាត់ការទូទៅនៅរដូវក្តៅនេះ ហើយបានចាញ់៣ប្រកួតក្នុងចំណោម៣ប្រកួតចុងក្រោយរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Barak Bakhar ៕ (រូបភាព ៖ BBC Sport)