លោកលឹមគានហោ ចុះពិនិត្យទំនប់ការពារទឹកប្រៃនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយក្តាប់បានមានការលិចលង់ដំណាំស្រូវនៅក្នុងតំបន់ទំនប់ការពារទឹកប្រៃប៉ូឌែរលេខ៥ និងលេខ៦ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក លឹម គានហោ រដ្ឋមន្ត្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម ព្រមទាំងសហការី នា រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះពិនិត្យផ្ទាល់ដល់ទីតាំងដែលកំពុងមានការលិចលង់ ។

...

ចំពោះស្ថានភាពជាក់ស្តែង គឺមិនមាន អ្វីដែលជាការព្រួយបារម្ភនិងមានសភាពធ្ងន់ធ្ងរនោះទេ ព្រោះការលិចនេះគឺដោយសារមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ ប្រមាណ២ សប្តាហ៍កន្លងមកហើយ ។ ពេលនេះទឹក បាន និងកំពុងចាប់ផ្តើមស្រកចុះជាបណ្តើរៗ ហើយនឹងស្រកចុះអស់វិញ នាពេលដ៏ខ្លី ខាងមុខ ។

ជំនន់ទឹកភ្លៀងនេះ នឹងមិនធ្វើឱ្យដំណាំស្រូវពង្រោះរបស់បងប្អូនប្រជាកសិករនៅតំបន់នោះ មានការខូចខាតទេ ប៉ុន្តែផ្ទុយ ទៅវិញនឹងធ្វើឱ្យដំណាំស្រូវទាំងនោះ លូត លាស់យ៉ាងល្អប្រសើរ ។

សូមបញ្ជាក់ជូនថា នៅរដូវវស្សាឆ្នាំ ២០១៦នេះ តំបន់ព្រៃនប់ មានផែនការ ផលិតស្រូវលើផ្ទៃដីចំនួន១០.៥០០ ហិកតា ។ ជាលទ្ធផលមកដល់ពេលនេះ សម្រេចបានប្រមាណ៨០ភាគរយ ហើយ ។ ចំពោះការអនុវត្តការងារបង្កបង្កើនផលស្រូវ វស្សានៅទូទាំងខេត្តព្រះសីហនុ មកដល់ ពេលនេះសម្រេចបានប្រមាណ១២.៤០០ ហិកតា ស្មើនឹងប្រមាណ៧៥ភាគរយ នៃផែនការ១៦.៦០០ហិកតា ៕

abc-1-3

abc-2-3

abc-10

ដោយ៖ ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print