បង់ក្លាឌែស ៖ ក្រុម​ IS ចាប់ជនបរទេសជាច្រើនធ្វើជាចំណាប់ខ្មាំង

ចែករំលែក៖

ខ្មាន់កាំភ្លើងក្រុម ​IS បានសម្រុកចូលហាងការហ្វេដ៏ល្បីមួយនៅទីក្រុង ​Dhaka ប្រទេសបង់ក្លាឌែស​ ហើយចាប់ខ្លួនមនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំងកាលពីយប់ថ្ងៃទី​១ ខែកក្កដា ។ 

...

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា​ ខ្មាន់កាំភ្លើងមានគ្នា​៨ទៅ​៩នាក់បានសម្រុកចូលហាងកាហ្វេង Holey Artisan Kakery ស្ថិតនៅក្នុងខណ្ឌ​ Gulshan បើកការបាញ់ប្រាហារហើរចាប់ខ្លួនចំណាប់ខ្មាំងជាច្រើន ដែលជាជនបរទេស។

ប៉ូលិសបង់ក្លាឌែសបានឲ្យដឹងថា ហេតុការបាញ់ប្រហារខាងលើបានកើតឡើងនៅវេលាម៉ោង​៩និង​២០នាទីយប់ថ្ងៃទី​១ ខែកក្កដា ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានស្រែកខ្លាំងៗថា​ Allahu Akbar (ព្រះអទិទេព Allah ) ហើយបើកការបាញ់ប្រហារតែម្តង ។ ភាគីប៉ូលិស​២នាក់បានស្លាប់និងជាង​៣០នាក់រងរបួសក្នុងករប៉ះទង្គិចជាមួយខ្មាន់កាំភ្លើង។

ក្រោយការបាញ់ប្រហារភ្លាមៗក្រុម​ IS បានទទួលស្គាល់ថាខ្លួនបានបាញ់ប្រហារខាងលើ ។ ​IS បានប្រកាសនៅលើបណ្តាញ Amaq ថា ខ្មាន់កាំភ្លើងរបស់ខ្លួនបានវាយប្រហារទៅលើហាងការហ្វេ ដែលមានជនបរទេសជាច្រើននៅទីនោះ​ ហើយបានសម្លាប់មនុស្សជាង​២០នាក់មកពីប្រទេសផ្សេងគ្នា ។ ប៉ុន្តែតួលេខរបួសនិងស្លាប់ពិតប្រាកដមិនទាន់បានប្រកាសនៅឡើយ។

កម្លាំងសន្តិសុខកំពុងតែព្យាយាមចចារជាមួយខ្មាន់កាំភ្លើងដើម្បីដោះលេងចំណាប់ខ្មាំងទាំងនោះ។ តាមរបាយការជាបឋម​មានមនុស្ស​២០នាក់ត្រូវបានគេចាប់ខ្លួនគឺជាជនបរទេស ក្នុងនោះមានជនជាតិអីតាលី ៧នាក់។

លោក​ Benazir Ahmed ស្នងការប៉ូលិសបានឲ្យដឹងថា «យើងចង់ដោះស្រាយបញ្ហាដោយសន្តិភាព ហើយយើងបានព្យាយាមចចាជាមួយខ្មាន់កាំភ្លើង។ អតិភាពដំបូងនោះគឺជួយដល់អាយុជីវិតចំណាប់ខ្មាំងទាំងអស់»។

បណ្តាញព័ត៌មាន​ BBC បានផ្សាយថា នេះជាលើកទីមួយហើយដែលជនបរទេសត្រូវចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង នៅបង់ក្លាឌែស ។ រដ្ឋាភិបាលបង់ក្លាឌែសតែងតែច្រានចោល​ថា គ្មានវត្តមានរបស់ក្រុម​ IS នៅក្នុងប្រទេសរបស់លោកនោះឡើយ ប៉ុន្តែក្រោយការវាយប្រហារចាប់ខ្លួនចំណាប់ខ្មាំងខាងលើបញ្ចាក់យ៉ាងច្បាប់ពីការការពារសន្តិសុខធូរលំនិងក្រុម ​IS បានបង្កប់ខ្លួនជាច្រើននៅក្នុង​ប្រទេសនេះ៕

1

2

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print