ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ លោកស្រីឧបនាករដ្ឋមន្រ្តី ម៉ែន សំអន សមាជិកគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារគណបក្សប្រជាជនកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់អនុវត្តនៅឆមាសបន្ត ដែលបានវៀបចំនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ។
...
ជានិច្ចកាលលោកស្រីបានដឹកប្រជុំជាប្រចាំតាមកម្មវិធីការងារ របស់គណបក្សខេត្តស្វាយរៀង ដោយបានធ្វើការពង្រឹងអំពីប្រសិទ្ធភាពការងារ និងបានស្តាប់អំពីការងាររបស់គណបក្សប្រជាជននៅក្នុងមូលដ្ឋានជាក់ស្តែង ដើម្បីត្រៀមរៀបចំការបោះឆ្នោតនាពេលខាងមុខ៕
ដោយ៖ សុវណ្ណារ៉ា
...