ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ លោក លឹម សៀងហេង អភិបាលរងក្រុងបាវិត និងជាអនុប្រធានក្រុមការងារបក្សចុះជួយសង្កាត់ព្រៃអង្គុញបានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០១៦) នៅសាលប្រជុំស្នាក់ការគណបក្សប្រជជនកម្ពុជាសង្កាត់ព្រៃអង្គុញក្រុងបាវិត។
នាឱកាសនោះក៏មានការចូលរួមសមាជិកសមាជិកាបក្សភូមិសង្កាត់ព្រៃអង្គុញចូលរួមប្រមាណជាង១០០នាក់ប្រកបដោយភាពសប្បាយរីករាយស្និតស្នាលបំផុត។
លោកលឹម សៀងហេង អភិបាលរងក្រុងបាវិតនិងជាអនុប្រធានក្រុមការងារបក្សចុះជួយសង្កាត់ព្រៃអង្គុញបានមានប្រសាសន៍ថា ខួបអបអរអនុស្សាវរីយ៍លើក៦៥ នៃថ្ងៃបង្កើតគណបក្សប្រជានកម្ពុជាធ្វើឡើងក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏បរិសុទ្ធ គ្រប់ជំនាន់ដែលបានតស៊ូប្រយុទ្ធ យ៉ាងប្លូរផ្តាច់ឥតរាលថយនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមបំផុត ធ្វើឲ្យយើងមានអ្វីៗសព្វយ៉ាងថ្ងៃនេះ និងមានក្តីសង្ឃឹមជឿជាក់ចំពោះអនាគត។
លោកអនុប្រធានក្រុមការងារបក្សចុះជួយសង្កាត់ព្រៃអង្គុញបានបន្តថា ដើម្បីបន្តនូវគំរូវីរភាពដ៏ថ្លៃថ្លានេះ យើងទាំងអស់គ្នាប្តេជ្ញាការពារជាតិ មាតុភូមិ ថែរក្សារាល់សមិទ្ធផលសង្គមជាតិឲ្យស្ថិតស្ថេរគង់វង្ស បន្តប្រឹងប្រែងការពារទឹកដីឲ្យបានរីកចំរើនរុងរឿងក្នុងឯករាជ្យ សន្តិភាព ស្ថេរភាព និងការរួបរួមជាតិផងដែរ៕
ដោយ៖ យឹម សុថាន