លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​៖​ ស្អែក​នេះ​កម្ពុជាទាំងមូលនឹងធ្វើពិធីអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះករក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅព្រឹក​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ នៅវេលាម៉ោង​ ៧ព្រឹក​ថ្ងៃទី២០ ខែកញ្ញាស្អែកនេះ កម្ពុជាទាំងមូលនឹងធ្វើពិធីអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះករក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ!

លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ បានគូសបញ្ជាក់ថា​ “កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ អគ្គនាយកដ្ឋានវិទ្យុជាតិ និងអគ្គនាយកដ្ឋានសារព័ត៌មានកម្ពុជា រួមនឹងថ្នាក់ដឹកនាំទទួលបន្ទុកដើម្បីរៀបចំកិច្ចការងារផ្សព្វផ្សាយផ្ទាល់”។

...

លោករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា​៖​ ថ្ងៃស្អែក ទូរទស្សន៍ជាតិ វិទ្យុជាតិ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជានឹងផ្សាយផ្ទាល់ ហើយស្ថានីយទូរទស្សន៍និងវិទ្យុឯនជនផ្សេងទៀតនឹងធ្វើការផ្សាយផ្ទាល់និងបន្តផ្ទាល់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print