កងកម្លាំងអ៊ុយក្រែនត្រូវរុស្ស៊ីវាយប្រហារដោយគ្រាប់បែក FAB-500 អណ្តាតភ្លើងឆេះឡើងកម្ពស់រាប់សិបម៉ែត្រ

ចែករំលែក៖

ការវាយប្រហារយ៉ាងខ្លាំងក្លាជាមួយនឹងគ្រាប់បែក FAB-500 លើទីតាំងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅ Berislav ត្រូវបានកត់ត្រានិងចុះផ្សាយជាសាធារណៈ។

វីដេអូដែលថតបានការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើទីតាំងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងតំបន់ Berislav ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ។ តាមសេចក្តីរាយការណ៍គ្រាប់បែក FAB-500M62 ត្រូវបានប្រើប្រាស់។ គ្រាប់បែកប្រភេទនេះត្រូវបានបំពាក់បន្ថែមដោយម៉ូឌុលរៀបចំផែនការ និងកែសម្រួលកំណត់ទីតាំង។ គ្រាប់បែក FAB-500M62 មានភាពត្រឹមត្រូវខ្ពស់ និងកម្លាំងផ្ទុះដ៏អស្ចារ្យ។

គួររំលឹកថា ការផ្ទុះនេះមានកម្លាំងខ្លាំង ដែលបង្ហាញពីសមត្ថភាពជ្រាបចូលយ៉ាងជ្រៅនៃគ្រាប់បែកប្រភេទនេះ។ នៅពេលដែលគ្រាប់បែក FAB-500M62 ផ្ទុះ វាមានសមត្ថភាពបង្កការខូចខាតយ៉ាងខ្លាំងដល់សត្រូវទាំងកម្លាំងមនុស្ស និងសម្ភារយោធា។
នៅក្នុងវីដេអូដែលថតពីច្រាំងទន្លេ Dnieper ចេញផ្សាយដោយ AVP កាលពីថ្ងៃទី 18 ខែកញ្ញា យើងអាចឃើញភ្លើងដែលបង្កឡើងដោយគ្រាប់បែកបានផ្ទុះឡើងកម្ពស់រាប់សិបម៉ែត្រ។ ជាមួយនឹងការផ្ទុះបែបនេះ កម្លាំងបំផ្លិចបំផ្លាញគឺធំធេងណាស់។
កាលពីមុននៅថ្ងៃទី 16 ខែកញ្ញាទំព័រ AVP ក៏បានរាយការណ៍អំពីការវាយប្រហារដោយមីស៊ីលលើរោងចក្រពាសដែកនៅ Kharkovផងដែរ ។ ដូច្នោះហើយក្នុងរយៈពេលត្រឹមតែ 24 ម៉ោងមានការផ្ទុះធំចំនួន 4លើកនៅ Kharkov ។ កន្លែងមួយក្នុងចំណោមគ្រឿងបរិក្ខារដែលត្រូវបានវាយប្រហារគឺរោងចក្ររថពាសដែក។ នេះធ្លាប់ជាសហគ្រាសសំខាន់ដែលផលិតនិងធ្វើទំនើបកម្មរថពាសដែកនៅអ៊ុយក្រែន។
យោងតាមព័ត៌មានមិនផ្លូវការ ការវាយប្រហារនេះត្រូវបានអនុវត្តដោយប្រើប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander ដែលជាប្រព័ន្ធកាំជ្រួចដែលវាយប្រហារចំគោលដៅខ្ពស់បំផុត៕ ដោយធីរីណា

...

រូប​ថត​: nguoiduatin.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print