លោក លឹម សៀងហេង អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃអង្គុញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ លោក លឹម សៀងហេង អភិបាលរងក្រុងបាវិត និងជាអនុប្រធានក្រុមការងារបក្សចុះជួយសង្កាត់ព្រៃអង្គុញបានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០១៦) នៅសាលប្រជុំស្នាក់ការគណបក្សប្រជជនកម្ពុជាសង្កាត់ព្រៃអង្គុញក្រុងបាវិត។

...

នាឱកាសនោះក៏មានការចូលរួមសមាជិកសមាជិកាបក្សភូមិសង្កាត់ព្រៃអង្គុញចូលរួមប្រមាណជាង១០០នាក់ប្រកបដោយភាពសប្បាយរីករាយស្និតស្នាលបំផុត។

លោកលឹម សៀងហេង អភិបាលរងក្រុងបាវិតនិងជាអនុប្រធានក្រុមការងារបក្សចុះជួយសង្កាត់ព្រៃអង្គុញបានមានប្រសាសន៍ថា ខួបអបអរអនុស្សាវរីយ៍លើក៦៥​ នៃថ្ងៃបង្កើតគណបក្សប្រជានកម្ពុជា​ធ្វើឡើងក្នុងស្មារតីគោរព​ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះកម្មាភិបាល​ យុទ្ធជន​ យុទ្ធនារី​ និងអ្នកស្នេហាជាតិដ៏បរិសុទ្ធ​ គ្រប់ជំនាន់ដែលបានតស៊ូប្រយុទ្ធ​ យ៉ាងប្លូរផ្តាច់ឥតរាលថយនៅគ្រប់ដំណាក់កាល​ ដើម្បីបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមបំផុត ធ្វើឲ្យយើងមានអ្វីៗសព្វយ៉ាងថ្ងៃនេះ​ និងមានក្តីសង្ឃឹមជឿជាក់ចំពោះអនាគត។

​លោកអនុប្រធានក្រុមការងារបក្សចុះជួយសង្កាត់ព្រៃអង្គុញបានបន្តថា​ ដើម្បីបន្តនូវគំរូវីរភាព​ដ៏ថ្លៃថ្លានេះ​ យើងទាំងអស់គ្នាប្តេជ្ញាការពារជាតិ មាតុភូមិ​ ថែរក្សារាល់សមិទ្ធផលសង្គមជាតិឲ្យស្ថិតស្ថេរគង់វង្ស​ បន្តប្រឹងប្រែងការពារទឹកដីឲ្យបានរីកចំរើនរុងរឿង​ក្នុងឯករាជ្យ​ សន្តិភាព​ ស្ថេរភាព​ និងការរួបរួមជាតិ​ផងដែរ៕

20160702_085802_816

20160702_085548_633

20160702_085613_931

20160702_092723_781

20160702_085845_732

20160702_102927_1098

20160702_085825_1730

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print