ខេត្តបន្ទាយមានជ័យៈ អធិការក្រុងប៉ោយប៉ែតលោកសៅ សារឿន នៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣នេះបានមានប្រសាសន៍ថា ចំពោះករណីសពកម្មករសំណង់ម្នាក់ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ហើយដឹកសពចេញពីការដ្ឋានសំណង់ដោយគ្មានសមត្ថកិច្ចធ្វើ
កំណត់ហេតុឬការធ្វើកោសល្យវិច័យរបស់
មន្ត្រីជំនាញនោះ ខាងកម្លាំងនគរបាល
ក្រុងបានសហការជាមួយមន្ត្រីជំនាញកំពុងតែចុះស្រាវជ្រាវ។
តាមការសាកសួរកម្មករសំណង់ម្នាក់មានឈ្មោះហ៊ុក សារឿន ភេទប្រុសអាយុ៣៧ឆ្នាំ ដែលធ្វើការជាមួយសពរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះស្រឿន គង់ អាយុ២៦ឆ្នាំ
រស់នៅភូមិបឹងមាលា ខេត្តសៀមរាប
បានមកធ្វើការសំណង់ជាមួយខ្លួននៅការដ្ឋានឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
កម្មកររួបនោះបញ្ជាក់ថា មុនកើតហេតុសពរងគ្រោះនៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣នេះបានយកដែកទៅកាត់រួចបន្តយកទៅពួតកងដើម្បីចងសសរឬធ្នឹមគ្រានោះស្រាបតែត្រូវខ្សែភ្លើងឆក់ដាច់ផ្ងារ។ ឃើញដូច្នេះពួកខ្លួនបាននាំគ្នាលើកយកមកកប់ក្នុងខ្សាច់ រួចបញ្ជូនទៅពេទ្យឯកជនមួយកន្លែង តែអកុសលជនរងគ្រោះបានស្លាប់ទៅហើយ។
ក្រោយពីស្លាប់មេការសំណង់បានដឹក
សពយកទៅធ្វើបុណ្យនៅឯស្រុកកំណើតដោយមិនបានឱ្យមន្ត្រីជំនាញឬអាជ្ញាធរពាក់ពន្ធធ្វើកោសល្យវិច័យលើសពនោះទេ។ ក្រោយមកមេការសំណង់រួបនោះបានជួយប្រាក់ឱ្យទៅសាច់ញាតិជនរងគ្រោះចំនួន៣លានរៀល តែសាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅនគរបាលក្រុងប៉ោយប៉ែត៕ដោយ៖វណ្ណា