ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកកម្មកររោងចក្រនឹងឡានប្រភេទគ្រួសារកាមរីហើមបានបុកគ្នាពេញទំហឹង រហូតដល់ក្រឡាប់រថយន្តដឹកកម្មករ បណ្តាល់ឲ្យមនុស្សប្រុសស្រីរបួសជាង១០ នាក់ ក្នុងនោះមានស្ត្រីម្នាក់មានផ្ទៃពោះទៀតផង។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងទឹកដីស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះក្រោយពេលកើតហេតុ អ្នករបួសទាំងប៉ុន្មានត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែកតៃកុងរថយន្ត camry ត្រូវបានរត់គេចខ្លួនចេញពីទីតាំងកើតហេតុបាត់ស្រមោលទុកតែរថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះកម្លាំងសមត្ថកិច្ចមិនទាន់បានបញ្ជាក់ ថារថយន្តខាងណាដែលជារថយន្តបង្កហេតុនោះទេ។ ដូច្នេះសូមបងប្អូនជនរួមជាតិបើកបរឲ្យមានការប្រុងប្រយ័ត្នគោរពច្បាប់ ចរាចរណ៍ គោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកុំឲ្យគ្រោះថ្នាក់ចរាចរណ៍ បង្កជាបញ្ហាដល់សង្គមជាតិ និង អាយុជីវិតខ្លួនឯង៕ ដោយ៖ រ៉ារ៉ា