ស្ត្រីម្នាក់មានជំងឺប្រចាំកាយដួលស្លាប់ក្នុងបន្ទប់ទឹក

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់ត្រូវបានប្តីរបស់ខ្លួនប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅបន្ទប់ជួលលេខ២១​ ភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះ​ សាន​ ស្រីមុំ​ ភេទស្រីអាយុ៣៥ឆ្នាំ​ ស្នាក់នៅបន្ទប់ជួលលេខ២១​ ភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីតនៅខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីប្តីជនរងគ្រោះបានឱ្យដឹងថា​ ជារៀងរាល់ថ្ងៃប្រពន្ធរបស់គាត់តែងតែងផឹកស្រាថ្នាំជាប្រចាំនិងមានជំងឺប្រចាំកាយទៀត​(ទាចទឹក) ហេីយពេលដែលផឹកស្រារួចយប់ឡេីងតែងតែចូលដេកក្នុងបន្ទប់ទឹក នៅយប់ថ្ងៃ១៩​ ខែកញ្ញា​ ក្រោយពីផឹកស្រារួចប្រពន្ធរបស់គាត់បានចូលទៅក្នុងបន្ទប់ទឹកតែមិនឃេីញចេញមកវិញនោះទេ។
ប្រភពដដែលបានបន្តថា​ លុះព្រឹកឡេីងគាត់ក៏ចេញទៅធ្វេីការបាត់រហូតមកដល់វេលាម៉ោង១១និង១៥នាទីព្រឹក​ ថ្ងៃទី២០​ ខែកញ្ញា​ ពេលដែលគាត់ចេញមកពីធ្វេីការវិញមេីលក្នុងបន្ទប់ដេកមិនឃេីញប្រពន្ធក៏ទៅមេីលក្នុងបន្ទប់ទឹកស្រាប់តែឃេីញប្រពន្ធមិនដឹងដេកស្លាប់តាំងពីពេលណា​រួចក៏រាយការណ៍ទៅសមត្ថកិច្ចតែម្តង។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅកម្លាំងជំនាញមកធ្វេីកោសល្យវិច័យរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print