កម្ពុជា! មានអ្នកកំពុងជាប់ឃុំជាង ៤ម៉ឺននាក់​ គិតមកទល់ពេលបច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការបង្ហើបឱ្យដឹងពីលោក ឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានអ្នកកំពុងជាប់ឃុំចំនួន ៤,១៣១៨នាក់។ ការថ្លែងបែបនេះ​របស់​លោក​ ឈន​ សាណាត នាឱកាស​នៅក្នុងកិច្ចប្រជុំ ស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក ឈន សាណាត ក៏បានណែនាំទៅដល់អគ្គនាយករង ទទួលបន្ទុកពន្ធនាគាររាជធានី-ខេត្ត និងប្រធានមណ្ឌលពន្ធនាគារទាំងអស់ ត្រូវណែនាំមន្ដ្រីក្រោមឱវាទ ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគ្រប់គ្រងជនជាប់ឃុំ។

លោកអគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា ផ្អែកតាមស្មារតី នៃកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ នាពេលកន្លងទៅនេះ តាមការសង្កេតរបស់ លោក អគ្គនាយក បានមើលឃើញថា លទ្ធផលតាមមណ្ឌលពន្ធនាគាររាជធានី-ខេត្ត ដែលបានអនុវត្ត គឺអាចទទួលយកបាន ហើយមានលទ្ធផលល្អប្រសើរ ពិសេសទៀតនោះ គ្រប់បណ្ដាលអង្គភាពពាក់ព័ន្ធទាំងអស់ ក៏មានការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។

...

ជាមួយគ្នានេះ​ លោក រី រ៉ន ឧត្តមអគ្គានុរក្សថ្នាក់លេខ២ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានផ្សព្វផ្សាយ ការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយជួយការងារអគ្គនាយក តាមរយៈការផ្ដួចផ្ដើមផ្ដល់យោបល់លើការងារដឹកនាំ ការងារគ្រប់គ្រង តាមដាន និងជំរុញការអនុវត្តទិសដៅការងារ ផែនការសកម្មភាព ការងារនៅតាមនាយកដ្ឋានជំនាញទាំង៥ និងពន្ធនាគាររាជធានី-ខេត្ត តាមភារកិច្ចដែលបានបែងចែក។ ក្រៅពីភារកិច្ចដែលបានបែងចែកឱ្យទទួលខុសត្រូវខាងលើនេះ អគ្គនាយករង មានភារកិច្ចអនុវត្តការងារចាំបាច់ផ្សេងៗទៀត តាមការប្រគល់របស់អគ្គនាយក៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print