លោក ងួន ញិល ជួបពិភាក្សាការងារជាមួយ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ អនុប្រធានរដ្ឋសភាជួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ហើយបាន ជម្រាបប្រតិភូសភាវៀតណាមថាកម្ពុជា ជាហ​ត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនជាតិភាគតិចដែលបានកំពុងអនុវត្តយ៉ាងភ្ជាប់ខ្ជួន។

...

ក្នុងសវនាការជាមួយលោក ហា ងុក ចៀន (Ha ngocChien)សមាជិកគណៈ​កម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជនជាតិវៀតណាមនៅថ្ងៃទី១​ខែ កក្កដានេះនៅវិមានរដ្ឋសភាលោក ងួន ញ៉ិល អនុប្រធានរដ្ឋសភាមានប្រសាសន៍ថា កម្ពុជាជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនជាតិភាគតិច ហើយកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការចូលរួមការពារសិទ្ធិផលប្រយោជន៍និងថែរក្សាវប្បធម៌របស់ជនជាតិភាគតិចនៅកម្ពុជា។

លោកអនុប្រធានទី២រដ្ឋសភាបញ្ជាក់ ថា កម្ពុជាមានច្បាប់និងគោលនយោបាយអនុញ្ញាតឲ្យជនជាតិភាគតិចមានសិទ្ធិកាន់កាប់ដីធ្លីតាមបែបប្រពៃណី។លោកអនុ ប្រធានរដ្ឋសភាជំរាបជូនទៀតថា​ទំនាក់ទំនង​ មិត្តភាពរវាងកម្ពុជា-វៀតណាម ត្រូវបាន បន្តពង្រឹងយ៉ាងរឹងមាំនៅពេលនេះនិងទៅអនាគតដែលធ្វើឲ្យទំនាក់ទំនងនិង កិច្ចសហប្រតិត្តិការរវាងស្ថាប័ននីតិប្បញ្ញាតិ្តត្រូវបានពង្រឹងទំនាក់ទំនងជាបន្តបន្ទាប់។

លោក ងួន ញ៉ិល បញ្ជាក់ទៀតថា ប្រទេសទាំង២មានកិច្ចសហប្រតិបត្តិការជាមួយគ្នាបានល្អទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលនិង​រដ្ឋាភិបាលរវាងបក្សនិងបក្សនិងរវាងស្ថា​ប័ននីតិប្បញ្ញត្តិ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អគ្រប់ផ្នែក។

លោក ហា ងុកចៀន ជម្រាបជូនវិញថា ទំនាក់ទំនមិត្តភាពរវាងកម្ពុជា-វៀតណាម ត្រូវបានពង្រឹងនិងបន្ត ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបានល្អ ជាពិសេសទំនាក់ទំនងល្អរវាងរដ្ឋសភានៃប្រទេសទាំង២។

ប្រធានប្រតិភូសមាជិកគណៈកម្មាធិការមជ្ឈិមបក្សវៀតណាមជម្រាបជូនទៀតថា ប្រទេស​កម្ពុជាមានការរីកចម្រើនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក៏ដូចវិស័យផ្សេងៗទៀតសុទ្ធតែមានការរីកចម្រើនដែលជា​សមិទ្ធផលយ៉ាងធំធេងដែលកម្ពុជាខិតខំសម្រេចបាន។ ជាពិសសជីវភាពរស់នៅ​របស់ប្រជាជនកម្ពុជាត្រូវបានលើកកម្ពស់ហើយកម្ពុជាបានក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ជាពិសេសកេរ្តិ៍ឈ្មោះនិងកិត្យានុភាពកម្ពុជាត្រូវបានលើកតម្កើងនៅលើឆាកអន្តរជាតិ ដែលបានរួម ចំណែកថែរក្សាស្ថិរភាពក្នុងតំបន់ក៏ដូចជាពិភពលោក ៕

photo_2016-01-27_13-10-56181

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print