មន្រ្តីពាណិជ្ជកម្មជាន់ខ្ពស់របស់សហភាពអឺរ៉ុបនិយាយថាចក្រភពអង់គ្លេសមិនអាចចាប់ផ្តើមចរចាលក្ខខណ្ឌសម្រាប់អាជីវកម្មជាមួយក្រុមនេះបានឡើយចាំរហូតទាល់តែក្រោយខ្លួនបានចាកចេញរួចរាល់សិន។
លោកស្រី Cecilia Malmstrom បានថ្លែងប្រាប់សារព័ត៌មាន BBC Newsnight ថា “ដំបូងអ្នកចាកចេញបន្ទាប់មកទើបអ្នក ចរចា”។ បន្ទាប់ពីការចាកចេញរបស់អង់ គ្លេសនឹងក្លាយជា “ប្រទេសទីបី” នៅក្នុងលក្ខខណ្ឌរបស់សហភាពអឺរ៉ុបមានន័យថាពាណិជ្ជកម្មនឹងត្រូវអនុវត្តផ្អែកលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក រហូតទាល់តែមានកិច្ចព្រមព្រៀងថ្មីមួយ។កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗមួយ ជាមួយកាណាដាចំណាយពេលចរចាអស់ប្រាំពីរឆ្នាំ។
កិច្ចព្រមព្រៀងជាមួយកាណាដាក៏នឹងតម្រូវឲ្យមានសច្ចាប័នពីសំណាក់ប្រទេសនៅក្នុង សហភាពអឺរ៉ុបទាំងអស់ផងដែរ ដោយបន្ថែមមួយឆ្នាំទៅពីរឆ្នាំទៀតមុននឹងចូលជាធរមាន។
ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោករឹតត្បិតស្ថានភាពដែលនៅក្នុងនោះ ប្រទេសទាំងអស់ត្រូវជួយគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។ បើមិនដូច្នេះទេ ប្រទេសទាំងនេះត្រូវអនុវត្តពន្ធគយទៅវិញទៅមកដែលពួកគេអនុវត្តជាមួយប្រទេស ដទៃនៅលើពិភពលោក។
អ្នកស្រី Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថាការ ពិភាក្សាលម្អិតដើម្បីកំណត់ទម្រង់ទំនាក់ទំនងពាណិជ្ជកម្មថ្មីរបស់ចក្រភពអង់គ្លេសជាមួយសហភាពអឺរ៉ុបមិនគួរចាប់ផ្តើមឡើយចាំរហូតដល់ក្រោយមានដំណើរការចាកចេញខាងនយោបាយសិន អនុលោមតាមមាត្រា ៥០ដំណើរការចាកចេញនេះមានរយៈពេលរហូតដល់ទៅពីរឆ្នាំ។
លោកស្រីបាននិយាយថា “តាមពិតទៅ មានការចរចាចំនួនពីរ ដំបូងអ្នកចាក ចេញហើយបន្ទាប់មកអ្នកចរចាទំនាក់ទំនងថ្មីទោះបីជាទំនាក់ទំនងអ្វីក៏ដោយ”។
ប្រជាមតិនេះដែលយើងត្រូវគោរពនោះមិនចូលជាធរមានតាមផ្លូវច្បាប់ឡើយ។ ទីមួយត្រូវមានការជូនដំណឹងដែលនាយករដ្ឋមន្រ្តីថ្មីនឹងត្រូវធ្វើយ៉ាងឆាប់រហ័ស ហើយបន្ទាប់មកដំណើរការនោះអាចចាប់ផ្តើមបាន។
មានការព្រួយបារម្ភនៅក្នុងទីក្រុងនេះថា ការដែលត្រូវធ្វើអាជីវកម្មក្នុងរយៈពេលជាច្រើនឆ្នាំ នៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោកអាចជាគ្រោះមហន្តរាយ សម្រាប់ឧស្សាហកម្មសេវាកម្មរបស់ចក្រ ភពអង់គ្លេសដែរឬទេ?
លោកស្រី មានអារម្មណ៍ក្រៀមក្រំនៅពេលចក្រភពអង់ គ្លេសបានការពារគោលការណ៍ពាណិជ្ជកម្មសេរីរបស់ខ្លួនខណៈចាកចេញពីសហភាពអឺរ៉ុប។
បញ្ហាប្រឈមគួរឲ្យភ័យខ្លាចនៅក្រោមច្បាប់សហភាពអឺរ៉ុបក្រុមនេះមិនអាចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែកជាមួយសមាជិកម្នាក់របស់ខ្លួនឡើយ ដូច្នេះទើបស្នងការពាណិជ្ជកម្មរូបនេះទទូចឲ្យ ចក្រភពអង់គ្លេសចាកចេញជាមុនសិន។
វាក៏ប្រឆាំងនឹងច្បាប់សហភាពអឺរ៉ុបផងដែរសម្រាប់សមាជិកមួយចរចាកិច្ចព្រម ព្រៀងពាណិជ្ជកម្មរបស់ខ្លួនផ្ទាល់ជាមួយអ្នកខាងក្រៅដែលមានន័យថាចក្រភពអង់គ្លេសមិនអាចចាប់ផ្តើមធ្វើកិច្ចការនេះបានទេរហូតក្រោយខ្លួនបានចាកចេញពីសហភាពអឺរ៉ុបសិន។
ពិនិត្យឲ្យច្បាស់ទៅច្បាប់ទាំងនេះមានន័យថាចក្រភពអង់គ្លេសមិនអាចចរចា ពាណិជ្ជកម្មរបស់ខ្លួនផ្ទាល់រហូតដល់ទៅ២ឆ្នាំ ដែលជាបញ្ហាប្រឈមដ៏គួរឲ្យភ័យខ្លាចមួយសម្រាប់នាយករដ្ឋមន្រ្តីណាដែលព្យាយាមនាំអង់គ្លេសចាកចេញ។
មន្រ្តីសហភាពអឺរ៉ុបនិយាយថា ជម្រើសរបស់អង់គ្លេសក្នុងពេលឆាប់ៗខាងមុខនេះនឹងកែសម្រួលខ្លួនឯងទៅក្នុងកិច្ចព្រមព្រៀងមួយដូចប្រទេសណ័រវេស ដែលរក្សាអង់គ្លេសនៅក្នុងទីផ្សារតែមួយដែលអនុវត្តតាមច្បាប់និងបញ្ញត្តិរបស់សហភាពអឺរ៉ុបឬក៏មានកិច្ចព្រមព្រៀងជា“ប្រទេសទីបី”ដូចកាណាដាដែរ។
ពួកគេឯកភាពគ្នាថា ដោយសារអាជីវកម្មអង់គ្លេសអនុវត្តតាមច្បាប់និងបញ្ញត្តិរបស់ សហភាពអឺរ៉ុបរួចហើយ ការជ្រើសរើសនៅក្នុងទីផ្សារតែមួយគឺចំណាយពេល“លឿនបន្តិច”ជាងការចរចាកិច្ចព្រមព្រៀងមួយដូចកាណាដា។
ពួកគេបានព្រមានថា ប៉ុន្តែសូម្បីតែកិច្ចព្រមព្រៀងចូលក្នុងទីផ្សារតែមួយដូចណ័រវេសក៏អាចចំណាយពេលចរចាអស់ច្រើនឆ្នាំ ដែរដោយទុកឲ្យចក្រភពអង់គ្លេសធ្វើពាណិជ្ជ កម្មតាមលក្ខខណ្ឌរបស់អង្គការពាណិជ្ជ កម្មពិភពលោកនៅក្នុងពេលនេះសិន ៕
ដោយ៖ រ័ត្ន