ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលស្រុកសង្កែ បានឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិ-ង្សាដោយប្រើកាំភ្លេីងខ្យល់កែឆ្នៃបាញ់ បណ្តាលឱ្យរងរបួសស្រ្តីពីរនាក់ និងធ្វេីឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃព្រោះតែគំនុំចាស់។
ប្រភពដដែលបន្តថា មានករណី ហិ-ង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វេីឱ្យខូចខាតដោយចេតនា (យកកាំ-ភ្លេី-ង ខ្យល់កែឆ្នៃបាញ់និងបំផ្លាញទ្រព្យសម្បត្តិ) មួយកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៧និង១០នាទី នៅចំណុចក្រុមទី០៥ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា ជនសង្ស័យឈ្មោះ ឆាយ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកកាំ-ភ្លេី-ងខ្យល់កែឆ្នៃបា-ញ់ទៅលេីជនរងគ្រោះចំនួន០២នាក់ ឈ្មោះ អឿ ជន ភេទស្រី អាយុ៥៣ ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី រងរបួសសាច់ដុំដៃមួយកន្លែង ហេីមជាំនិងឈ្មោះ រួម ចំរេីន ភេទស្រី អាយុ២៦ឆ្នាំ មានទីនៅចំ ណុចកេីតហេតុខាងលេី របួសកដៃខាងឆ្វេងមួយកន្លែង បែកហូរឈា-ម និងធ្វេីអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះដូចជា៖
-ទូរទឹកកកចំនួន០១
-ទូរដាក់សំលៀកបំពាក់ចំនួន០១ និងកញ្ចក់ឆ្លុះមុខចំនួន០១ ខូចខាតទាំងស្រុង។
ប្រភពដដែលបន្តថា ពេលកេីតហេតុភ្លាមសមត្ថកិច្ចទទួលបាននូវព័ត៌មាននេះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុតតុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម ធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆាយ បញ្ញា នៅយប់វេលាម៉ោង១៩និង៣០នាទីថ្ងៃទីដដែល នៅចំណុចកេីតហេតុនាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន ហេីយពេលសាកសួរជនសង័្សយបានឆ្លេីយសារភាពថាមូលហេតុដែលនាំទៅដល់ករណីហិ-ង្សាខាងលើគឺ ដោយសារ មានគំនុំខឹងរឿង រាវចាស់ ពីមុនមក។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី