ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. គឺជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្មយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ចំពោះធុរកិច្ចជនមិនសុចរិត។
ជាក់ស្ដែងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. អនុវត្តសកម្មភាពត្រួតពិនិត្យទំនិញនៅលើទីផ្សារទាំងទំនិញនាំចូល និងទំនិញផលិតក្នុងប្រទេសដែលជាទំនិញសំខាន់សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ ការត្រួតពិនិត្យនេះ ពិតណាស់គឺដើម្បីធានាចរន្តទំនិញដែលចរាចរលក់នៅលើទីផ្សារមានសុវត្ថិភាពចំពោះអ្នកបរិភោគ ក៏ដូចការពារនិងរាំងខ្ទប់ទំនិញដែលមិនមានអនុលោមភាពទៅនឹងបទប្បញ្ញត្តិនាំឱ្យមានហានិភ័យដល់អ្នកប្រើប្រាស់។
មន្រ្តីជំនាញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះតាមលទ្ធផលមន្រ្តីជំនាញបានធ្វើការត្រួតពិនិយ្យរកឃើញទំនិញមិនមានអនុលោមភាពចំនួន ២.៤៩គីឡូក្រាមមកកម្ទេចចោល ព្រមទាំងទំនិញរំលោភសិទ្ធិផ្ដាច់មុខមួយចំនួនផងដែរ និងពិន័យទៅតាមនីតិវិធី៕ដោយ៖សហការី