ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី នគរបាលស្រុកថ្មគោលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ាភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្ដឹងទៅលើក្រុមក្មេងទំនើង១ក្រុមមានគ្នាប្រមាណពី៥-៦នាក់ជិះម៉ូតូ៣គ្រឿងបានធ្វើសកម្មភាពប្រើប្រាស់ខ្សែក្រវាត់ និងចម្ពាមកៅស៊ូវាយនិងបាញ់មកលើខ្លួនបណ្ដាលឱ្យរងរបួសត្រង់កំភួនដៃខាងស្ដាំម្រាមដៃខាងឆ្វេង និងចង្កេះខាងឆ្វេង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទីនៅចំណុចក្រុមទី១៤ ភូមិវាលទ្រា ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង។
ក្រោយទទួលបណ្ដឹងនេះរួចមកនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៥និង០០ នានាទីឃាត់បានជនសង្ស័យ២ នាក់ឈ្មោះ អឿន លីហួរ ភេទប្រុស មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោលនិង ឈ្មោះ ឈឿន វ៉ាន់ឆាយភេទប្រុស រស់នៅភូមិសំរោង ឃុំតាម៉ឺនស្រុកថ្មគោល មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។
ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក មួយចំនួនទៀតពិតជាបានធ្វើសកម្មភាព ប្រើប្រាស់ខ្សែក្រវាត់ និងជម្ពាមកៅស៊ូ វាយ និងបាញ់ទៅលើជនរងគ្រោះខាងលេីពិតប្រាកដមែន ហេីយមូលហេតុដោយសារជនរងគ្រោះជិះម៉ូតូធ្វេីឱ្យខ្ទាតថ្មមកត្រូវខ្លួនទេីបក្រុមខ្លួនធ្វេី សកម្មភាពបែបនេះ។
បច្ចុប្បន្នជនសង្ស័យអធិការដ្ឋាននគរបាលស្រុករៀបចំសំណុំរឿងចាត់ការតាមនីតិវិធីរីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំណត់អត្តសញ្ញាណបានរួចហេីយ៕ដោយ៖សុរិយា