ខឹងគេជិះម៉ូតូខ្ទាតថ្ម​ត្រូវខ្លួន កេណ្ឌបក្ខពួកយកចម្ពាមកៅស៊ូបាញ់ និងខ្សែក្រវ៉ាត់វាយគេ

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩​និង០០នាទី នគរបាលស្រុកថ្មគោលបានទទួលពាក្យបណ្តឹ​ងពីជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ាភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបា​ណ​ន់ ខេត្តបាត់ដំបង​ បានប្ដឹងទៅ​លើក្រុមក្មេងទំនើង១ក្រុមមានគ្នាប្រមាណពី៥-៦​នាក់ជិះម៉ូតូ​៣គ្រឿងបានធ្វើសកម្មភាពប្រើប្រាស់ខ្សែក្រវាត់ និងចម្ពាមកៅស៊ូវាយនិងបាញ់មកលើខ្លួនបណ្ដាល​ឱ្យរងរបួសត្រង់កំភួនដៃខាងស្ដាំម្រាមដៃខាងឆ្វេង និងចង្កេះខាងឆ្វេង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទីនៅចំ​ណុ​ចក្រុមទី១៤ ភូមិវាលទ្រា ឃុំអូរតាគីស្រុកថ្មគោល​ខេត្តបាត់ដំបង​។

ក្រោយទទួលបណ្ដឹងនេះរួចមកនិង​អនុវត្តតាមយោ​បល់ដឹកនាំរបស់​លោ​ក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ លោកវរ​សេ​នីយ៍ទោ​ សេង​ លុច​ អធិការន​គរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋបាលតាម៉ឺន ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៥និង​០០ នានាទីឃាត់បានជនសង្ស័យ២ នាក់ឈ្មោះ អឿន លីហួរ ភេទ​ប្រុស មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោលនិង​ ឈ្មោះ ឈឿន វ៉ាន់ឆាយភេទប្រុស រស់នៅភូមិសំរោង ឃុំតាម៉ឺនស្រុកថ្មគោល មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។

ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារ​ភាពថា ខ្លួននិងបក្ខពួក មួយចំនួនទៀតពិតជាបានធ្វើ​សកម្មភាព ប្រើប្រាស់ខ្សែក្រវាត់ និងជម្ពាមកៅស៊ូ វាយ និងបាញ់ទៅលើជនរងគ្រោះខាងលេីពិត​ប្រាកដមែន ហេីយមូលហេតុ​ដោយសារជន​រងគ្រោះជិះម៉ូតូធ្វេីឱ្យខ្ទាតថ្មមកត្រូវខ្លួនទេីបក្រុមខ្លួនធ្វេី ស​កម្មភាពបែបនេះ។

...

បច្ចុប្បន្នជនសង្ស័យអធិការដ្ឋាននគរបាលស្រុករៀបចំសំណុំរឿងចាត់ការតាមនីតិវិធី​រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំណត់អត្តសញ្ញាណបានរួចហេីយ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print