Harry Kane រកបាន៣គ្រាប់ជួយ Bayern បំបាក់ Bochum ៧-០

ចែករំលែក៖

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន២គ្រាប់ ខណៈដែលក្រុម Bayern Munich បន្តការចាប់ផ្តើមមិនស្គាល់ចាញ់របស់ពួកគេក្នុងរដូវកាល Bundesliga ​ឆ្នាំនេះ។

Kane បាន​រកគ្រាប់បាល់​យ៉ាងល្អ​ដើម្បីស៊ុតបញ្ចូលទីក្រុមភ្ញៀវ Bochum នៅ​ក្នុង​តង់​ទី​១ មុន​នឹងរកបានគ្រាប់បាល់១គ្រាប់ទៀតពីការពិន័យ​១១​ម៉ែត្រ​ក្នុងតង់ទី២។ គាត់​បាន​បាល់ពិន័យនេះបន្ទាប់ពី​កីឡាករ Noussair Mazraoui បង្កកំហុសនៅនៅ​នាទី៨៨។

ខ្សែប្រយុទ្ធ Kane ក៏បានបញ្ជូនបាល់យ៉ាងល្អដើម្បីផ្តល់ឲ្យខ្សែបម្រើ Leroy Sane និងកីឡាករជំទង់ Mathys Tel រកបានគ្រាប់បាល់ផងដែរ។ កីឡាករ Eric Maxim Choupo-Moting និង Matthijs de Ligt ក៏បានស៊ុតបញ្ចូលទីសម្រាប់ក្រុម Bayern Munich ម្នាក់១គ្រាប់ផងដែរនៅក្នុងតង់ទី១។

Kane ដែលស៊ុតបញ្ចូលទីកាលពីថ្ងៃពុធបានជួយ Bayern ឱ្យទទួលជ័យជម្នះ ៤-៣ ក្នុងក្របខ័ណ្ឌ Champions League លើក្រុម Manchester United បានស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការប្រកួត Bundesliga ចំនួន៥លើកដំបូងរបស់គាត់។

ការប្រកួតកាលពីថ្ងៃសៅរ៍គឺជាការប្រកួតក្នុងលីកក្នុងស្រុកជាលើកដំបូងរបស់គាត់ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីបាន៣គ្រាប់ជាប់ៗគ្នាសម្រាប់ក្រុម Tottenham ទល់នឹងក្រុម Burnley និង Southampton។

Bayern ក្រោមការដឹកនាំរបស់លោក Thomas Tuchel ឥឡូវនេះឈ្នះ៤លើក និងស្មើ១លើក បន្ទាប់ពីការប្រកួតបើកឆាក៥លើក និងឈរកំពូលតារាងដោយមាន១៣ពិន្ទុ។ ចំណែកក្រុម Bochum ដែល​រងបរាជ័យយ៉ាងដំណំកំពុងឈរលេខ១៤ មានតែ៣ពិន្ទុប៉ុណ្ណោះក្នុង៥ប្រកួតនៅលីកកំពូលអាល្លឺម៉ង់រដូវកាលនេះ ដោយកំពុងបន្ត​ស្វែងរក​ជ័យជម្នះ​ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​យុទ្ធនាការ​នេះ ៕ (រូបភាព ៖ BBC Sport/Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print