ប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សប្រុស២នាក់ នៅក្នុងទឹកនៅស្រុកថ្មបាំង ខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង÷ នៅចំណុចទឹកស្ទឹងជំរំសត្វភេស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១និង២៧នាទីយប់ ប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ២នាក់មានឈ្មោះ​ ៖

១.ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅលើសពឃើញមានហូរឈាមតាមច្រមុះ ពណ៌ក្រហមលាយផ្កាឈូក និង២.ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។

នៅលើសព មានឈាមហូរតាមច្រមុះ,មាត់និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេង។

យោងតាមការពិនិត្យលើសាកសព ដោយមានការចូល រួមពីលោកគ្រូពេទ្យប្រធានមណ្ឌលសុខភាពឃុំជីផាតព្រមទាំងផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរឃុំ ភូមិ បានពិនិត្យឃើញថា

សាកសព១ស្លៀកខោខូវប៊យជើងវែង អាវយឺតពណ៌ខ្មៅដៃខ្លីហើយមានពាក់នាឡិកាជ័រពណ៌ខ្មៅ និងសាកសពម្នាក់ទៀតស្លៀកខោជើងវែងពណ៌គគី អាវយឺតពណ៌ខ្មៅដៃខ្លីហើយមានពាក់ចិញ្ចៀនចំរៀកផ្តៅពណ៌ស។ ក្រៅ ពីនោះពុំមានអ្វីគួរឲកត់សំគាល់ឡើយ។

...

តាមការពិនិត្យរបស់គ្រូពេទ្យបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯង មិនពាក់ពន្ធ័និងអំពើឃាតកម្មឡើយ។ សាកសពកំពុងយកទៅតម្កល់ ទុកនៅវត្តសុវណ្ណឥសី(ហៅវត្តជីផាត)រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print