កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូន ជនសង្ស័យ២នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ÷ នៅព្រឹកថ្ងៃអាទិត្យ ទី២៤​ ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ជនសង្ស័យ​២នាក់ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាតការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

គួរេលឹកឡើងថាកាលពីថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២៣​ លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស​ ​បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ធ្វេីប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន២នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន​ នៅចំណុចមុខវត្តសុភមង្គល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស​ បានប្រាប់ឱ្យ​ដឹងថា​ ជនសង្ស័យ​ទី១-ឈ្មោះ ស៊ន សការៈ ហៅកា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ ២-ឈ្មោះ ស៊ីម វុត្ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាស់អាប់ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)។

វត្ថុតាងចាប់បានរួមមាន​ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៣,១៧ក្រាម,​ -គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០៣គ្រាប់ ទម្ងន់ ០,៥៣ក្រាម,​ -ម៉ូតូ ចំនួន ០១គ្រឿង,​-ទូរស័ព្ទ ចំនួន ០៣គ្រឿង,​ -នាឡិកាដៃលោហធាតុពណ៌លឿង ចំនួន ០១គ្រឿង​ រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោក​បន្តថា​ មុនឈានដល់ការបង្ក្រាប​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានល្បាតការពារសន្តិសុខនៅក្នុងភូមិសាស្រ្តក្រុង​ បានឃេីញ​ឈ្មោះ ស៊ន សការៈ​ គួរឱ្យសង្ស័យ​ កម្លាំងក៏បានឃាត់សួរនាំ​ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនប្រាណ ឃើញមានគ្រឿងញៀន​ ពេលនោះកម្លាំងធ្វេីការឃាត់ខ្លួនភ្លាម​ៗយកមកសួនាំ​ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ បន្ទាប់ពីសួរនាំ​ និង​ដោយមានការសហការពីជនសង្ស័យ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានសុំកិច្ចសហការជាមួយកងរាជអាវុធហត្ថខេត្ត​ បេីកប្រតិបត្តិការរហូតឈានដល់ខ្លួនជនសង្ស័យឈ្មោះ ស៊ីម វុត្ថា​ (ជួញដូរ និងប្រើប្រាស់​)​នាំមកកាន់មូលដ្ឋាន​អាវុធហត្ថ​ក្រុងសិរីសោភ័ណ​ ដេីម្បីសួរនាំ​ និងចាត់ការបន្តតាមនីតិវិធី​។

...

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​ឈ្មោះ ស៊ីម វុត្ថា​ បានសារ​ភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនទុកលក់ផង និងប្រើប្រាស់ផង ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាងជាក់ស្តែង​ ជនសង្ស័យត្រូវទាំង២ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត ចាត់ការបន្តដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print