ឆក់ការបូបបានសម្រេចជិះទៅបុកម៉ូតូ២គ្រឿងបណ្តាលឱ្យជនសង្ស័យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកមមភាពឆក់ការបូបពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួនជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្តាលឱ្យបោកក្បាលស្លាប់ខ្លួនឯងភ្លាមៗ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣០នាទី​ ព្រឹកថ្ងៃ២៥​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចក្រោមស្ពានអាកាសចោមចៅ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះសាំង​ នីតា​ ភេទស្រីអាយុ៣៤ឆ្នាំ​ មុខរបរគ្រូពេទ្យ​ ស្នាក់នៅភូមិអូឌឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវ​ ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ​1JE-6152​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចក្រោយស្ពានអាកាសចោមចៅ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JA- 6458 មកពីក្រោយធ្វេីសកម្មភាពឆក់ការបូបដែលជនរងគ្រោះដាក់នៅខាងមុខបានសម្រេចហេីយព្យាយាមគេចខ្លួនឆ្ពោះទៅតា​មមហាវិថីសហព័ន្ធរុស្ស៊ីលុះពេលទៅដល់ចំណុចភូមិព្រៃទា២​ សង្កាត់ចោមចៅទី៣​ ជនសង្ស័យបានឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូហុងដាBeat មួយគ្រឿងបន្តទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់២នាក់ចំណែកជនសង្ស័យបានបោកក្បាលស្លាប់ភ្លាមៗ។
ក្នុងការបូបជនរងគ្រោះបានទូរស័ព្ទមួយគ្រឿងលុយ៩ម៉ឺនរៀល​ ។

...

ក្រោយកេីតហេតុជនរងគ្រោះដែលជនសង្ស័យជិះម៉ូតូបុកឱ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកសម្ភារជនរងគ្រោះត្រូវបានប្រគល់ជូនជនរងគ្រោះវិញដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តគោកចំបក់រង់ចាំស្វែងរកសាច់ញាតិ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print