ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកមមភាពឆក់ការបូបពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួនជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្តាលឱ្យបោកក្បាលស្លាប់ខ្លួនឯងភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រោមស្ពានអាកាសចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសាំង នីតា ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JE-6152 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចក្រោយស្ពានអាកាសចោមចៅ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JA- 6458 មកពីក្រោយធ្វេីសកម្មភាពឆក់ការបូបដែលជនរងគ្រោះដាក់នៅខាងមុខបានសម្រេចហេីយព្យាយាមគេចខ្លួនឆ្ពោះទៅតាមមហាវិថីសហព័ន្ធរុស្ស៊ីលុះពេលទៅដល់ចំណុចភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ជនសង្ស័យបានឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូហុងដាBeat មួយគ្រឿងបន្តទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់២នាក់ចំណែកជនសង្ស័យបានបោកក្បាលស្លាប់ភ្លាមៗ។
ក្នុងការបូបជនរងគ្រោះបានទូរស័ព្ទមួយគ្រឿងលុយ៩ម៉ឺនរៀល ។
ក្រោយកេីតហេតុជនរងគ្រោះដែលជនសង្ស័យជិះម៉ូតូបុកឱ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកសម្ភារជនរងគ្រោះត្រូវបានប្រគល់ជូនជនរងគ្រោះវិញដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តគោកចំបក់រង់ចាំស្វែងរកសាច់ញាតិ៕ដោយ៖សុខាសែនជ័យ