ភ្នំពេញ៖ យុវជនសិស្សសាលាម្នាក់ជិះម៉ូតូជ្រុលបុកម៉ូតូហុងដាឌ្រីមពីក្រោយធ្វេីឱ្យម៉ូតូហុងដាជ្រុលទៅបុករថយន្តបាឡែនដែលចតស្ងៀមបណ្តាលឱ្យរងរបួស២នាក់ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខអាកាសយានដ្ឋានរន្តរជាតិភ្នំពេញ តាមបណមតោយផ្លូវបេតុងកែងមហាវិថីសហព័ន្ធរុស្ស៊ី ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1U 6516 ធ្វេីដំណេីរឆ្លងមហាវិថីសហព័ន្ធរុស្ស៊ី ទៅជេីងខណៈឆ្លងចូលដល់ផ្លូវបេតុងស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកធូដេ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1GQ 4834 មកពីក្រោយជ្រុលបុកពេញទំហឹងធ្វេីឱ្យម៉ូតូហុងដាឌ្រីមជ្រុលទៅបុករថយន្តបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G 8979 ដែលចតនៅចិញ្ចេីមផ្លូវចូលហូបបាយបណ្តាលឱ្យបុរសជិះម៉ូតូហុងដាឌ្រីមរងរបួសជេីងចំណែកម៉ូតូគៀបជាប់រថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុម្ចាស់ម៉ូតូហុងដាសុំតែរួចខ្លួនដោយប្រគល់ទៅម្ចាស់ម៉ូតូធូដេចេញថ្លៃជួសជុលរថយន្ត៕ដោយ៖សុខាសែនជ័យ