ខេត្តស្វាយរៀង: យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាក្នុងរយៈមួយថ្ងៃមានមនុស្សស្លាប់២នាក់ដោយករណីចងកសម្លាប់ខ្លួនក្នុងខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង ១០ និង ២២ នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋម្នាក់
បានទូរស័ព្ទមកប្រាប់សមត្ថកិច្ចថាមានករណីមនុស្សលង់ទឹកស្លាប់ម្នាក់នៅខាងត្បូងភូមិគោកតែក ត្រង់ចំណុចបឹងគោកតែកចម្ងាយប្រហែល១.០០០ម៉ែត្រ(មួយពាន់ម៉ែត្រ)ពីភូមិ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកចន្រ្ទា សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចន្រ្ទា និង គ្រូពេទ្យមណ្ឌលសុខភាពទួលស្ដី បានចុះទៅដល់ផ្ទះសព
មានឈ្មោះ យឹម សារិ ភេទ ប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិគោកតែក ឃុំ ចន្ទ្រា ស្រុកចន្ទ្រា ។
ក្រោយមកសមត្ថកិច្ចជំនាញបានសហការជាមួយអ្នកគ្រូពេទ្យ ឈ្មោះ សៀង សុផា បម្រើការងារនៅមណ្ឌលសុខភាពទួលស្តី បានពិនិត្យសាកសព នៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីទេ ។
បើតាមការបំភ្លឺរបស់សាក្សីឈ្មោះ ញឹម សារ៉ាន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ត្រូវជាកូនបង្កើត បានប្រាប់សមត្ថកិច្ចថានៅវេលាម៉ោង ០៩:១៥នាទី ឪពុករបស់ខ្លួនបានទៅមើលក្របីនៅបឹងគោកតែករហូតដល់ម៉ោង ១០:២២នាទី ប្អូនជីដូនមួយ បានទូរស័ព្ទមកប្រាប់រូបខ្ញុំថា អ៊ំប្រុសលង់ទឹកស្លាប់នៅបឹងហើយពេលទទួលបានដំណឹងភ្លាមរូបខ្ញុំបានត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏បានឃើញឪពុករបស់ខ្ញុំស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
សមត្ថកិច្ចបានបញ្ជាក់មូលហេតុ:ថា ឈ្មោះ យឹម សារិ បានហែលទឹកទៅដេញក្របីក្នុងបឹងតែហែលមិនផុតផ្ទៃបឹង បណ្តាលអោយលង់ស្លាប់តែម្តង សាកសពត្រូវបានប្រគល់អោយក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ។
ករណីទី២ បានកើតឡើងកាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៥និង៥នាទី មានករណីចងកមួយកើតឡើងស្ថិតនៅត្រង់ចំណុចភូមិទូលសុក្រំ ឃុំត្រពាំងស្តៅស្រុករមាសហែកដោយ
ជនរងគ្រោះម៉ា ប៊ុនធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់ភូមិទួលសុក្រំ ឃុំត្រពាំងស្តៅ ស្រុករមាសហែក បានចងកសម្លាប់ខ្លួនដោយយកខ្សែលីឡុងពណ៌សចងកជាប់និងដើមគដែលនៅក្នុងផ្ទះរបស់ខ្លួន។
ប្រភពបន្តថានៅពេលទទួលបានពត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីការពារកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ នៅពេលនោះមានឈ្មោះ សួង សារ៉េន អាយុ ៤៤ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះ បានបំភ្លឺអោយដឹងថា
នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៣វេលាប្រហែលម៉ោង ៤និង៤០នាទីទៀបភ្លឺខ្លួនងើបពីដំណេកស្រាប់តែបាត់ប្ដី ពេលនោះក៍បានដើររកមើលស្រាប់តែឃើញប្ដីចងកសម្លាប់ខ្លួននៅនិងដើមគ។
ពេលឃើញដូចនោះខ្លួនបានស្រែកហៅបងប្អូននិងអ្នកជិតខាងឲ្យមកជួយរួចស្រាយដាក់ចុះយកមកផ្ទះហើយកន្លងមកប្ដីរបស់ខ្លួន ធ្លាប់រកចងកសម្លាប់ខ្លួន២ដងរួចមកហើយប៉ុន្តែត្រូវបានក្រុមគ្រួសារឃើញទាន់បានឃាត់ហើយសព្វថ្ងៃនេះគាត់មានជំងឺញៀនស្រានិងវង្វេងស្មារតី ។
ក្រោយពីសមត្ថកិច្ចបានធ្វើការពិនិត្យសពរួចមកទើបប្រគល់សពជូនក្រុមគ្រួសារយកទៅបូជាធ្វើបុណ្យតាមប្រពៃណីផងដែរ៕ដោយ៖សុថាន