ឃាត់ខ្លួន​ជនសង្ស័យចំនួន០២នាក់​ជាបន្ដបន្ទាប់​ ក្រោយពីធ្វើសកម្មភាពលួចកន្ទុយរ៉ឺម៉ក

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​​ ហ៊ាង​ ថារ៉េត​ អធិការនគរបាលខណ្ឌឫស្សីកែវ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២៨​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ ជនសង្ស័យចំនួន០២នាក់ ក្រោយពីធ្វើសកម្មភាពលួចកន្ទុយរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជា​បន្ត​បន្ទាប់។

លោកអធិការ​ខណ្ឌរូបនេះ​ បានឱ្យដឹងទៀតថា​ ​កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ​ នៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីលួចកន្ទុយរ៉ឺម៉ក បង្កដោយជនសង្ស័យចំនួន០២នាក់ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅយប់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៧:០០នាទី នៅចំណុចផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឯម សំអុល ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ តុប ប៊ុណ្ណារិទ្ធ ភេទប្រុស មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិចុងខ្សាច់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
២- ឈ្មោះ ឌួង សូវណ្ណរ៉ា ភេទប្រុស មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

សម្ភារៈដកហូត៖ កន្ទុយរ៉ឺម៉ក ០១គ្រឿង។ ដោយកើតហេតុ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះតាមការស្នើសុំ។

...

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print