ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យចំនួន០២នាក់ ក្រោយពីធ្វើសកម្មភាពលួចកន្ទុយរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។
លោកអធិការខណ្ឌរូបនេះ បានឱ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ នៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីលួចកន្ទុយរ៉ឺម៉ក បង្កដោយជនសង្ស័យចំនួន០២នាក់ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅយប់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៧:០០នាទី នៅចំណុចផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឯម សំអុល ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ តុប ប៊ុណ្ណារិទ្ធ ភេទប្រុស មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិចុងខ្សាច់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
២- ឈ្មោះ ឌួង សូវណ្ណរ៉ា ភេទប្រុស មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
សម្ភារៈដកហូត៖ កន្ទុយរ៉ឺម៉ក ០១គ្រឿង។ ដោយកើតហេតុ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះតាមការស្នើសុំ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖អរុណរះ